ភ្នំពេញ៖ ABA ជាធនាគារកម្ពុជាឈានមុខផ្នែកហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់សេវាកម្មថ្មីមួយ នៅក្នុងកម្មវិធី ABA Mobile របស់ខ្លួនគឺ គណនីរហ័ស។ គណនីរហ័ស នេះ ជំនួសឲ្យមធ្យោបាយកាលពីមុនៗ ក្នុងការបើកគណនីធនាគារនៅតាមសាខា ដែលតម្រូវឲ្យធ្វើដំណើរមកកាន់សាខា និងឆ្លងកាត់នីតិវិធីផ្លូវការវែងឆ្ងាយជាច្រើន។

ចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជាពេញវ័យ ដែលមានបំណងចង់ប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាច​បើកគណនី ABA ដំបូងរបស់ខ្លួនបានតាមរយៈកម្មវិធី ABA Mobile ក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនីរហ័ស អាចបើកបានដោយគ្រាន់តែអនុវត្តតាមជំហានងាយៗចំនួនបី៖

១.     ការបញ្ជាក់អត្តសញ្ញាណ

២.    ការជ្រើសរើសរូបិយប័ណ្ណរបស់គណនី

៣.    ការបង្កើតព័ត៌មានសុវត្ថិភាព

សេវាកម្មថ្មី គណនីរហ័ស មាននៅក្នុងABA Mobile

នៅពេលបង្កើតគណនីរហ័សបានសម្រេចហើយ អតិថិជនអាចពិនិត្យសមតុល្យគណនី ទទួល និងផ្ទេរប្រាក់ ទូទាត់វិក្កយបត្រនានា ទូទាត់ដោយប្រើ ABA PAY នៅតាមហាង ភោជនីយដ្ឋាន ឬតាមអនឡាញ និងទទួលសារជូនដំណឹងសម្រាប់រាល់ប្រតិបត្តិការទាំងអស់។

គណនីរហ័សនេះ អាចដាក់ប្រាក់ចូលបានយ៉ាងងាយស្រួល តាមរយៈម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដកដាក់ប្រាក់របស់ធនាគារ ABA ឬតាមរយៈការទទួលប្រាក់ពីគណនី ABA ណាមួយ ពីធនាគារក្នុងស្រុក ឬពីកាបូបអេឡិកត្រូនិកផ្សេង​ៗ​ទៀត។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ថា៖

ប្រសាសន៍លោក Zokhir Rasulov

លោកបានបន្ថែមទៀតថា៖ 

  ប្រសាសន៍លោក Zokhir Rasulov

សម្រាប់ព័ត៌មានបន្ថែមអំពីគណនីរហ័សនេះ សូមចូលទៅកាន់ ទំព័រគណនីរហ័សនៅទីនេះ​ https://www.ababank.com/km/instant-account/ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]