អាមេរិក៖ យោធាសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក US B-52 ទៅតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យម្សិលម្ងៃ៉ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងក្នុងការបង្អួតពីសមត្ថភាពយោធារបស់ខ្លួន ខណៈមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់។
បេសកកម្មនេះបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលផ្លោងចំនួន ២ ទៅភាគខាងជើងមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយប្រមាណ ១៦០ គម ប៉ុណ្ណោះពីទីសំចតរបស់នាវាដឹកយន្តហោះចម្បាំងអាមេរិក បញ្ឆេះកំហឹងអាមេរិកសាជាថ្មីទៅលើសកម្មភាពរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បេសកកម្មបញ្ជូនយន្តហោះចម្បាំងនេះត្រូវបានគេរាយការណ៍ជាការបញ្ជូនលើកទី ៥ ហើយរបស់អាមេរិកក្នុងប៉ុន្មានខែថ្មីៗនេះ ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់យោធាអាមេរិកចំពោះសន្តិសុខក្នុងតំបន់ តែទោះជាយ៉ាងណាក៏ដោយ កាលដែលអាមេរិកកាន់តែសម្ញែងអំណាចរបស់ខ្លួន ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រៀបបានដូចជាភ្នំភ្លើងដែលរៀបនឹងផ្ទុះដូច្នោះដែរ៕
![](https://s9.kh1.co/b1/b19356a85c0cbf30f3a5efefffbf1238736ef6f9.jpg)
![](https://s9.kh1.co/96/96df7fafa39dd1e165b473d11d7cb31be3b7af4a.jpg)
![](https://s9.kh1.co/64/64f478363c8f9de81fe85ab8f39ff0ca370476a7.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]