រាជធានីភ្នំពេញ ៖ ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាដកជាស្គាល់ហើយ ថាឡានយីហ៊ោ Rolls Royce នេះពិតជាឡានមួយដែលមានតម្លៃខ្ពស់ខ្លាំង រហូតខ្ទាតដល់ខ្ទង់រាប់សិបម៉ឺនដុល្លារ ហើយលើសពីនេះទៅទៀត វាមិនមានច្រើនគ្រឿងទេក្នុងប្រទេសយើង ភាគច្រើនមានតែជនល្បីល្បាញក្នុងជួររាជរដ្ឋាភិបាលតែប៉ុណ្ណោះ ដែលជិះឡានប្រភេទនេះ។

តែផ្ទុយពីនេះ ក្នុងរយៈពេលចុងក្រោយនេះ គេឃើញមានតារាមានឈ្មោះបោះសម្លេងមិនតិចទេ បានជះលុយញើសឈាមរបស់ខ្លួន ដើម្បីទិញឡានម៉ាកល្បីតម្លៃកប់នេះមកជិះ។ គួរបញ្ជាក់ដែលថា ពួកគេពិតជាសាកសមក្នុងការទិញនូវឡានប្រភេទនេះខ្លាំងណាស់ ព្រោះវាសមាមាត្រនឹង ចំណូលដែលពួកគេបានទទួលពីអាជីពដ៏ល្បីល្បាញរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលខាងក្រោមទាំងអស់គ្នា ៖

១.លោក ខេមរៈ សិរីមន្ត

រូបលោក ជាតារាចម្រៀងល្បីឈ្មោះមួយក្នុងវិស័យចម្រៀងរបស់កម្ពុជា ។ដូចដឹងស្រាប់ហើយថា ពេលថ្មីៗក្នុងឆ្នាំ២០២១​ នេះ​ ភរិយារបស់លោកបានធ្វើឲ្យរូបលោកភ្ញាក់ផ្អើលនឹងកាដូឡានម៉ាកល្បី Rolls Royce នេះនៅចំមុខផ្ទះតែម្តង។

លោក ខេមរៈ សិរីមន្ត

 ២. តារាចម្រៀង ទេព បូព្រឹក្ស

ដូចនឹងលោក ខេមរៈ សិរីមន្តដែរ រូបនាងក៏បានទទួលកាដូពី អនាគតស្វាមីលោក ជ័យ ដេវីដ។ រូបលោកបានចំណាយលុយផ្ទាល់ខ្លួន​ ដើម្បីទិញឡានតម្លៃខ្ពស់នេះជូនអនាគតភរិយារបស់លោកឲ្យមានការភ្ញាក់ផ្អើលខ្លាំង កាលពីឆ្នាំ ២០២០កន្លងផុតទៅ។

ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ

៣.​ តារាOnline អ្នកនាង Love Riya

ជាមួយនឹងអាជីពតាមOnline របស់នាង វាពិតជាជោគជ័យខ្លាំងណាស់។ ទន្ទឹមនឹងការជោគជ័យនេះ រូបនាងបានសម្រេចចិត្តយកលុយកម្លាំងញើសឈាមរបស់ខ្លួនទៅទិញឡានម៉ាកល្បីមួយគ្រឿងនេះ ទុកជាកាដូឲ្យខ្លួនឯង។

Love Riya

៤.អ្នកនាង Samantha

ពិតណាស់ រូបនាងជា ពិធីការិនីមួយរូបដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យកម្សាន្ត។ ដូចដែរបាន ដឹងស្រាប់ហើយថា រូបនាងបានរៀបការតាំងពីឆ្នាំ​ ២០១៨។ មិនតែប៉ុណ្ណោះ រូបនាងបានបង្ហាញឡានម៉ាកល្បីនេះ ក្នុងរូបថត Pre-wedding របស់នាង។

Samantha និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]