ភ្នំពេញ៖ ប្រហែលជាមួយម៉ោងមុននេះ ផលិតកម្មមហាហង្សបានធ្វើការអញ្ជើញ កញ្ញា សេង រដ្ឋា ដែលជាកញ្ញាឯកឆ្នាំ២០២០ មកក្រុមហ៊ុនដើម្បីដោះស្រាយក៏ដូចជាសម្រួលនូវ បញ្ហាដែលធ្លាប់មានកន្លងមកកាលពីពេលថ្មីៗនេះផងដែរ។
ដោយឡែក បើយោងតាមផេកផ្លូវការណ៍របស់ Miss Grand Cambodia បានបង្ហោះយ៉ាងច្បាស់ថា ក្រុមហ៊ុននឹងធ្វើការអញ្ចើញកញ្ញា សេង រដ្ឋា មកនៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ ដើម្បីសម្របសម្រួលភាគីទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថាករណីប្រសិនបើ កញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហ៊ានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើកញ្ញា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិងធ្វើការតាមផ្លូវច្បាប់ សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ខាងក្រុមហ៊ុននិងធ្វើសន្និសិទ្ធសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយបានកើតឡើង រវាងភាគីទាំងពីរតែម្តង៕
សូមចូលទស្សនារូបភាពដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]