បរទេស៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez កំពុងតែមមាញឹកនឹងគម្រោងថ្មីៗ ដូចជាថតរឿងភាគថ្មីៗ បែបបាញ់ប្រហារ ហើយហេតុដូច្នេះ មហាជនតែងតែប្រទះឃើញ រូបនាងនៅតាមសាធារណៈជារឿយៗ។

ជាក់ស្តែង នៅកាសែត Daily Mail បានចេញនូវកម្រងរូបភាពថតរូបជាច្រើនសន្លឹកដែលបានប្រមាញ់ រូបភាពនៅពីក្រោយឆាករបស់ អតីតសង្សារ Justin រូបនេះ នៅតាមដងផ្លូវក្នុងទីក្រុងញូវយ៉ក កំពុងតែក្លាយជាប្រធានបទលើបណ្តាញសារព័ត៌មាន។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រូបភាពទាំងនោះ ត្រូវបានមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់របស់នាង និងតែងតែត្រូវមហាជនលើកយកនូវប្រធានបទនោះ គឺសម្រស់នៅពេលរាត្រី ដែលមានពន្លឺខ្សោយ តែទោះជាយ៉ាងណា ក៏មិនអាចរារាំងឲ្យ Selena បញ្ចេញសម្រស់ដ៏ចែងចាំង ដើរឡើងខ្ញង់ ជាមួយម៉ូតសម្លៀកបំពាក់ទាន់សម័យ ក្នុងស្ថានភាពមានពន្លឺមិនគ្រប់គ្រាន់បែបនេះឡើយ។

យ៉ាងណាមិញ វាគ្មានអ្វីប្លែកនោះទេ ជាមួយសម្រស់លេចធ្លោ ក្នុងវិស័យហូលីវូដ តារាស្រីរូបនេះ តែងតែជាទីក្រសែភ្នែករបស់មហាជន ជាពិសេសបណ្តាអ្នកនិយមលេងអ៊ីនធើណែត ក៏មិនអាចដកក្រសែភ្នែកចេញពីតារាស្រីរូបនេះផងដែរ ដោយនាងមិនត្រឹមតែមុខមាត់ស្រស់ស្អាតពីធម្មជាតិគ្មានការកែច្នៃនោះទេ  ថែមទាំងមានអត្តចរិតសប្បុរសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez សម្រស់នាពេលរាត្រី
Selena Gomez សម្រស់នាពេលរាត្រី
Selena Gomez សម្រស់នាពេលរាត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]