បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ផូស៊ីលដាយណូស័រ titanosaur sauropod មានអាយុកាល ៩៨លានឆ្នាំ ដែលត្រូវបានធ្វើកំណាយរកឃើញកាលពីឆ្នាំ ២០១២ នៅខេត្ត Neuquén ប្រទេសអាហ្សង់ទីន គឺទំនងជាសត្វមានមាឌធំជាងសត្វនានានៅលើផែនដី។
របកគំហើញនេះអាចជួយអ្នកជំនាញឱ្យយល់កាន់តែច្បាស់អំពីរបៀបដែលដាយណូស័រ titanosaur sauropod បានវិវត្ត និងរស់នៅរាប់លានឆ្នាំមុន។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី សត្វដាយណូស័រ titanosaur មិនទាន់ត្រូវបានកំណត់ជាផ្លូវការ ថាជាសត្វមានទំហំជាងគេបំផុតដែលធ្លាប់មានវត្តមានលើផែនដីនោះទេ ដោយក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់អាចរកភ័ស្តុតាងណាមួយមកបញ្ជាក់ឱ្យកាន់តែច្បាស់។ ដូច្នេះហើយ តំណែងជាសត្វមានមាឌធំជាងគេនៅលើផែនដី គឺនៅតែបានទៅលើត្រីបាឡែនខៀវ ដែលមានទំហំធំបំផុតរហូតដល់ទៅ ៣៣.៥ម៉ែត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមក្រុមអ្នកស្រាវជ្រាវនៅខេត្ត Neuquén បានឱ្យដឹងថា ខេត្ត Neuquén គឺធ្លាប់ជាជម្រករបស់ពពួកសត្វដាយណូស័រស៊ីរុក្ខជាតិ titanosaur sauropod ជាច្រើនប្រភេទកាលពី ៩៨ លានឆ្នាំមុន។ ក្នុងនោះដែរ សត្វនីមួយៗមានទំហំ ក៏ដូចជាតួនាទីខុសៗគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ី និងសង្វាក់ចំណីអាហារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]