រាជធានីភ្នំពេញ: ការបន្ទារបង់ពាសវាល ពាសកាល នៅតាមទីសាធារណ: ជាពិសេសតាមសួរច្បារ របងផ្ទះ ឬ របងវត្ត ដោយគ្មានសណ្តាប់ធ្នាប់បានបង្កជាបញ្ហាសុខភាពសាធារណ: និងជាពិសេសថែមទាំងបានបង្កជាក្លិនអាក្រក់ ជះក្លិនឆ្អេះឆ្អាប ដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរណ៍ដែលដើរកម្សាន្ត ស្រូបយកខ្យល់អាកាស និងលំហែតាមសួរច្បារនានា និងជាពិសេសនាំឲ្យបាត់បង់សោភ័ណភាព នៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង។

ជាក់ស្តែង កាលពីពេលថ្មីនេះៗ យោងទៅតាមការដាក់ចេញនូវវិធានការ និងការចុះអនុវត្តដោយផ្ទាល់របស់ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ ឯកឧត្តម សុខ ពេញវុធ បានចាត់កម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏ដូចជាបានអញ្ជេីញអ្នក ដែលបន្ទារបង់តាមទីសាធារណ:មកអ្វីការណែនាំ ដល់សាលាខណ្ឌ និងធ្វើការអប់រំទូន្មាន ណែនាំ ព្រមទាំងបានបង្ហោះតាមបណ្តាញសង្គមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រដ្ឋបាលខណ្ឌផ្ទាល់ ក៏នៅតែបន្តទទូច សំណូមពរ ឲ្យប្រជាពលរដ្ឋ សូមមេត្តាបន្ទារបង់នៅតាមបន្ទប់ទឹកសាធារណ:នានា ដើម្បីកុំឲ្យជះក្អិនអាក្រក់ ដែលជាហេតុនាំឲ្យខូចសោភណភាពទីក្រុងភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជារបស់យើង៕

រូបភាពខាងក្រោមនេះ គឺជារូបភាពដែលអជ្ញាធរខណ្ឌដូន ពេញ បានធ្វើការណែនាំ ដល់អ្នកដែលបន្ទារបង់គ្មានសណ្តាប់ធ្នាប់តាមទីសាធារណ:( ប្រភព រដ្ឋបាលខណ្ឌ ដូនពេញ): 

អជ្ញាធរខណ្ឌដូន ពេញ 
អ្នកបន្ទារបង់តាមទីសាធារណ:
អ្នកបន្ទារបង់តាមទីសាធារណ:
អ្នកបន្ទារបង់តាមទីសាធារណ:
អ្នកបន្ទារបង់តាមទីសាធារណ:

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]