បរទេស៖ Foxconn គ្រោងនឹងសាងសង់រោងចក្រថ្មីមួយដើម្បីផលិត tablets និងកុំព្យួទ័រនៅប្រទេសវៀតណាម ដែលអាចជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Apple ក្នុងការពង្រីកការផលិត iPad និង MacBook នៅក្រៅប្រទេសចិន។
រោងចក្រនេះនឹងមានទីតាំងស្ថិតនៅភាគខាងជើងខេត្ត Bac Giang។ រដ្ឋាភិបាលបាននិយាយថា គេរំពឹងថារោងចក្រនេះនឹងផលិតផលិតផលចំនួន8លានយូនីតក្នុងមួយឆ្នាំ ដែលជា notebooks និង tablets ។ ដោយសារក្រុមហ៊ុន Foxconn គឺជាដៃគូប្រមូលដំឡើងដ៏សំខាន់មួយរបស់ក្រុមហ៊ុន Apple គេអាចរំពឹងថាផលិតផលមួយចំនួនគឺជា iPads និង MacBooks ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងខែវិច្ឆិកា គេបានអះអាងថា Apple បានស្នើសុំឱ្យ Foxconn ផ្លាស់ប្តូរការផលិត iPad និង MacBook មួយចំនួនរបស់ខ្លួនចេញពីប្រទេសចិនទៅប្រទេសវៀតណាម ក្នុងគោលបំណងធ្វើផលិតកម្ម។ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនគឺជាចំណុចដាក់សម្ពាធមួយទៅលើក្រុមហ៊ុន ដែលបង្ខំឲ្យក្រុមហ៊ុនបង្កើតនូវមធ្យោបាយដើម្បីកាត់បន្ថយផលប៉ះពាល់ពីសង្គ្រាមដ៏ក្តៅគគុកនេះ។
រោងចក្រនេះនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Fukang Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn សម្រាប់គម្រោងនេះ។ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា ការស្ថាបនារោងចក្រនេះនឹងត្រូវបញ្ចប់នៅពេលណា ឬពេលណាដែលត្រៀមនឹងចាប់ផ្តើមផលិតកម្មនោះទេ ប៉ុន្តែទំនងជានឹងធ្វើនៅមុនដំណាច់ឆ្នាំ2021។
នេះមិនមែនជាសកម្មភាពទីមួយរបស់ Foxconn នៅក្នុងផលិតកម្មរបស់វៀតណាមនោះទេ ដោយក្រុមហ៊ុនធ្លាប់បានវិនិយោគទឹកប្រាក់ចំនួន1.5ពាន់លានដុល្លារនៅក្នុងប្រទេសនេះរួចហើយ។ រដ្ឋាភិបាលវៀតណាមរំពឹងថាក្រុមហ៊ុន Foxconn នឹងបង្កើនការវិនិយោគរបស់ខ្លួនចំនួន700លានដុល្លារក្នុងឆ្នាំ2021 រួមទាំងបង្កើតការងារដល់បុគ្គលិកក្នុងស្រុកចំនួន1ម៉ឺននាក់។
ក្រុមហ៊ុន Foxconn ក៏ត្រូវបានគេនិយាយផងដែរថាកំពុងស្វែងរកការវិនិយោគមួយផ្សេងទៀតដែលមានតម្លៃ1.3ពាន់លានដុល្លារ នៅក្នុងខេត្ត Thanh Hoa៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]