ម៉ាក់ៗថ្មីថ្មោង ច្បាស់ជាមានការព្រួយបារម្ភមិនខាន នៅពេលដែលខ្លួនស្រកទម្ងន់ ក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះគិតថា ទម្ងន់ដែលលើសនឹងធ្វើឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ និងភាពរីករាយ។ យ៉ាងណាមិញ ការស្រកទម្ងន់នៅពេលចាប់ផ្ដើមមានផ្ទៃពោះដំបូង គឺជារឿងធម្មតាប៉ុណ្ណោះ ជាពិសេស នៅក្នុងករណីដែលម៉ាក់ៗចាញ់កូនធ្ងន់ធ្ងរ។
១. ការស្រកទម្ងន់នៅត្រីមាសទី១
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ ម៉ាក់ៗតែងតែជួបប្រទះអាការៈចាញ់កូន ដោយចេះតែក្អួតចង្អោរ និងញ៉ាំអីក៏មិនចូល ដែលនេះជាហេតុបណ្ដាលឲ្យមានការស្រកទម្ងន់។ ប៉ុន្តែ ការស្រកទម្ងន់បន្តិចបន្តួចនៅក្នុងដំណាក់កាលនេះ ពុំមានផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌នោះទេ។ ចំពោះស្ត្រីដែលមានទម្ងន់ខ្លួនសមល្មម អាចនឹងឡើងគីឡូមិនលើសពី១ ទៅ២គីឡូឡើយ នៅអំឡុងត្រីមាសទី១។ នៅសប្ដាហ៍ទី១៤ អាការៈចាញ់កូនរបស់ម៉ាក់ៗនឹងថមថយ ហើយចំណង់អាហារនឹងកើនឡើងទ្វេដង ហើយម៉ាក់ៗភាគច្រើន ដែលធ្លាប់តែស្រកទម្ងន់ នឹងឡើងទម្ងន់វិញយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងនេះក្ដី បើម៉ាក់ៗស្រាប់តែស្រកទម្ងន់ជាគំហុក រហូតដល់១០%នៃទម្ងន់ខ្លួននោះ វាមិនមែនជារឿងធម្មតាទៀតនោះទេ។ ក្នុងករណីនេះ ម៉ាក់ៗគួរទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីស្វែងរកដំណោះស្រាយ ហើយគ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យថ្នាំបំបាត់ការចាញ់កូន ដើម្បីឲ្យម៉ាក់ៗចាប់ផ្ដើមឡើងទម្ងន់ឡើងវិញប្រកបដោយសុវត្ថិភាព។
២. ការស្រកទម្ងន់នៅសប្ដាហ៍ទី៤០
ម៉ាក់ៗដែលធាត់ អាចនឹងមិនឡើងទម្ងន់ខ្លាំង នៅអំឡុងពេលមានផ្ទៃពោះ ដូចទៅនឹងម៉ាក់ៗដែលមានទម្ងន់ខ្លួនធម្មតា ឬស្គមជ្រុលនោះទេ។ កត្តានេះ គឺពុំមានផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌ឡើយ។ ជាមួយគ្នានេះដែរ ម៉ាក់ៗដែលលើសគីឡូស្រាប់ អាចឡើងទម្ងន់ត្រឹមតែ២ទៅ៣គីឡូប៉ុណ្ណោះ ហើយមានអ្នកខ្លះវិញ អាចនឹងស្រកគីឡូទៀតផង ពីព្រោះនៅអំឡុងពេលមានទម្ងន់ ការឡើងទម្ងន់តិចតួច នឹងចូលទៅបំពេញដល់ការលូតលាស់ជាក់ស្ដែងរបស់ទារក។ ភាគច្រើន គឺសម្រាប់បង្កើតជាកន្លែងស្តុកខ្លាញ់ ដើម្បីជួយឲ្យម៉ាក់ៗមានថាមពលគ្រប់គ្រាន់នៅក្នុងការសម្រាល និងការមើលថែកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]