បរទេស៖ មនុស្សភាគច្រើនមានទំនោរគិតថា ធូលីឋានព្រះចន្ទមិនខុសពីដីដែលឃើញមាននៅលើផែនដីនោះទេ ប៉ុន្តែវាផ្ទុយពីការគិតរបស់យើង។ ការពិតទៅ ធូលីឋានព្រះចន្ទមានលក្ខណៈខុសគ្នាឆ្ងាយពីធូលីធម្មតាដែលយើងធ្លាប់បានជួប នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ អ្វីដែលធ្វើឲ្យធូលីឋានព្រះចន្ទមានគ្រោះថ្នាក់ខ្លាំងគឺថា អង្គធាតុធូលីនីមួយៗនៅតាមផ្ទៃព្រះចន្ទមានលក្ខណៈមុតស្រួច។ កង្វះខ្យល់នៅលើឋានព្រះចន្ទមានន័យថា ធូលីមិនបានហោះឬប៉ើងទៅណានោះទេ ហើយលក្ខណៈមុតស្រួចរបស់វាមិនបានរេចរិលទៅតាមពេលវេលានោះដែរ ប៉ុន្តែដំណើរផ្ទុយពីនេះតែងតែងកើតមាននៅលើផែនដី។
នៅពេលអវកាសយានិកបានធ្វើដំណើរទៅឋានព្រះចន្ទកំឡុងបេសកកម្មអាប៉ូឡូរបស់អង្គការណាសា ភាពមុតស្រួចរបស់ធូលីឋានព្រះចន្ទបានបង្កជាបញ្ហាយ៉ាងខ្លាំង ស្ថិតនៅក្រោមហេតុផលជាច្រើន។ វាមិនត្រឹមតែមានគ្រោះថ្នាក់នៅពេលដកដង្ហើមចូល បន្ទាប់ពីអវកាសយានិកដោះឈុតសម្លៀកបំពាក់អវកាសចេញ នៅកន្លែងមានសុវត្ថិភាពក្នុងយាននោះទេ ប៉ុន្តែវាថែមទាំងអាចតោងស្អិតជាប់លើសាច់ក្រណាត់និងសម្ភារៈឈុតអវកាសផងដែរ។ អវកាសយានិកម្នាក់ដែលមានឈ្មោះថា Harrison Schmitt ពិតជាមិនអាចឈប់កណ្ដាស់បានទេ ក្រហាយភ្នែក និងមានលក្ខណៈពិបាកដកដង្ហើម បន្ទាប់ពីបានចេញទៅប៉ះធូលីដោយផ្ទាល់នៅក្នុងបេសកកម្មមួយរបស់គាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាវិទ្យាសាស្ត្របានរកឃើញថា នៅពេលធូលីព្រះចន្ទត្រូវបានគេដកដង្ហើមចូល វាអាចនឹងមានទំនាក់ទំនងជាមួយសារធាតុរាវនៅក្នុងដងខ្លួន ដើម្បីបង្កើតជាអ្វីដែលគេហៅថា hydroxyl radicals។ មិនតែប៉ុណ្ណោះ ការយកពួកវាចេញពីក្នុងខ្លួនគឺមិនងាយស្រួលនោះទេ ហើយប្រសិនបើវាអាចធ្វើឲ្យរហែកសម្លៀកបំពាក់អវកាសបាន សាកស្រមៃទៅមើលវាក៏អាចធ្វើរឿងបែបនេះនៅក្នុងសួតរបស់យើងដែរ។
យ៉ាងណាមិញ ណាសាគ្រោងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៤ តាមរយៈកម្មវិធី Artemis ហើយគេនឹងប្រឹងប្រែងធ្វើការ ដើម្បីច្បាស់ថាក្រុមអវកាសយានិកមានសុវត្ថិភាពជាចម្បង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]