បរទេស៖ នៅដើមឆ្នាំ២០២១ កាលពីពេលថ្មីៗនេះវាលសមុទ្រខ្សាច់សាហារ៉ា មានការធ្លាក់សីតុណ្ហភាពចុះក្រោម រហូតដល់ត្រជាក់ខ្លាំងដក៣អង្សារសេ ដែលមានទាំងធ្លាក់ទឹកកកមកលើខ្សាច់ទៀតផង បង្កើតបានជាសោភ័ណភាពស្អាតប្លែកតែម្តង។

ដោយឡែក វីដេអូមួយដែលបានថតដោយ លោក Karim Bouchetata បានបង្ហាញអំពីវាលខ្សាច់សាហារ៉ា ដែលមានលាយទាំងទឹកកកតិចៗ មើលទៅស្រដៀងនឹងរូបគំនូរឬ ក៏ការកែច្នៃដោយមនុស្សអញ្ចឹង ប៉ុន្តែការពិតវិញវាបានកើតឡើងដោយសារធម្មជាតិសុទ្ធសាធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកដែរថា វាលខ្សាច់សាហារ៉ា បានឆ្លងកាត់ការផ្លាស់ប្តូរសីតុណ្ហភាពក្នុងរយៈពេលពីរបីរយពាន់ឆ្នាំកន្លងមក ប៉ុន្តែការធ្លាក់ព្រិលនិងទឹកកកគឺជាព្រឹត្តិការណ៍មួយដ៏សែនកម្របំផុត ដែលមិនងាយនឹងកើតឡើងទាល់តែសោះ ចំណែកនៅខេត្តណាម៉ា ធ្លាប់ធ្លាក់ព្រិលតែ៣ដងប៉ុណ្ណោះក្នុងរយៈពេល៤២ឆ្នាំ ដោយនៅក្នុងឆ្នាំ ១៩៧៨ ២០១៧និង ២០១៨៕

សូមចូលទស្សនារូបភាពនិង វីដអូខាងក្រោម៖

វាលខ្សាច់សាហារ៉ាពេលមិនទាន់ធ្លាក់ទឹកកក
វាលខ្សាច់សាហារ៉ាពេលមិនទាន់ធ្លាក់ទឹកកក
វាលខ្សាច់សាហារ៉ាពេលធ្លាក់កក
វាលខ្សាច់សាហារ៉ាពេលធ្លាក់កក
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]