អាមេរិក៖ YouTube បានពន្យារការព្យួរឆានែលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រយៈពេលមួយសប្តាហ៍ទៀត ដែលយូរជាងការផ្អាកបណ្តោះអាសន្នលើកមុន។

YouTube បានបញ្ជាក់ប្រាប់ CNBC អំពីការពន្យារនេះនៅថ្ងៃអង្គារ ដោយលើកឡើងពីសក្តានុពលដែលអំពើហិង្សាអាចកើតមាន។ គណនី YouTube របស់លោក ដូណាល់ ត្រាំមានអ្នក subscribe ចំនួន 2.79លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនក៏នឹងបន្តហាមឃាត់មិនឱ្យផ្តល់មតិយោបល់នៅលើវីដេអូដែលបានបង្ហោះនៅក្នុងឆានែលនោះឡើយ។ ការផ្អាកជាបណ្តោះអាសន្នមានន័យថាគណនីរបស់លោក ត្រាំ និងវីដេអូដែលមានស្រាប់នឹងនៅតែគេអាចចូលមើលបាន ប៉ុន្តែគាត់នឹងមិនអាចបង្ហោះមាតិកាថ្មីបានយ៉ាងតិច7ថ្ងៃទៀតឡើយ។

Susan Wojcicki, CEO របស់ YouTube. (រូបភាព៖ Michael Newberg | CNBC)

កាលពីសប្តាហ៍មុន Google បានផ្អាកគណនី YouTube របស់លោក ត្រាំ និងបានព្រមានជាផ្លូវការដល់សេតវិមានអំពីការប្រើប្រាស់ បន្ទាប់ពីអំពើហិង្សាដ៏សាហាវនៅឯវិមានកាពីតូលដោយអ្នកគាំទ្រត្រាំ កាលពីដើមខែមករា។

ការពន្យារពេលនេះកើតឡើងនៅមុនថ្ងៃចូលស្បថឡើងកាន់តំណែង នឹងផ្ទេរអំណាចទៅឱ្យប្រធានាធិបតីបន្ទាប់គឺលោក Joe Biden ។

YouTube បានដាក់ strike លើកទីមួយលើឆានែលលោក ត្រាំ បន្ទាប់ពីគាត់និងគណនីសេតវិមានបានបង្ហោះវីដេអូមួយកំឡុងពេលការបះបោរថ្ងៃទី6 ខែមករា ដែលគាត់បានលើការចោទប្រកាន់មិនពិតនៃការបោះឆ្នោតថាត្រូវបានគេលួច។ YouTube បាននិយាយថាបែបនេះគឺបានរំលោភគោលការណ៍ដែលហាមឃាត់មាតិកាសម្រាប់ការញុះញង់ឱ្យមានអំពើហិង្សា។

នៅក្នុងវីដេអូថ្មីមួយដែលត្រូវបានបង្ហោះកាលពីរសៀលថ្ងៃអង្គារម្សិលមិញ ក្រោមចំណងជើងថា “Farewell Address of President Donald J. Trump“ ដែលជាវីដេអូដែលលោក ត្រាំ និយាយលាលើកចុងក្រោយ គឺបានបង្ហោះនៅក្នុងឆានែលរបស់សេតវិមាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]