រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ព្រមទាំងមានការលេចឡើងជាបន្តបន្ទាប់នៃព្រឹត្តការណ៍សហគមន៍នានា ដែលជាហេតុនាំឲ្យរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដែលក្នុងនោះក៏មានការបញ្ឈប់ និងផ្អាករាល់ពិធីមង្គលការ ព្រមទាំងពិធីបុណ្យសាសនាធំៗផងដែរ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យោងទៅតាមគណនីហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនូវរូបភាពនៃពិធីមង្គលការ របស់កូនឯកឧត្តមជាមួយ និងកូនរបស់លោក ចាយ បូរិន អ្នកតំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ឃើញថា​ពិធីមង្គលទាំងមូលប្រព្រឹត្តទៅយ៉ាងអធិកអធម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់វត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗប្រចាំប្រទេស ដូចជា វត្តមានរបស់ សម្តេច តេជោហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡា ហោម សខេង ព្រមទាំងវត្តមានរបស់សិល្បករ សិល្បការនីល្បីៗប្រចាំប្រទេស មានជា​អាទិ៍ ដូចជា កញ្ញា មាស សុខសោភា លោកជា វិបុល និងអ្នកនាង គង់សុជាតិ ជាដើម។

អ្នកនាងគង់ សុជាតិ និងស្វាមី

គួររំលឹកផងដែរថា ពិធីមង្គលការនេះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួង កសិកម្ម ប្រកាសពន្យារពេលតាំងតែពីខែវិច្ឆិកា ដោយសារតែឯកឧត្តមត្រូវជាប់ធ្វើចត្តាឡឺស័ក រយ:ពេល១៤ថ្ងៃ ក្រោយពីពេលដែលលោកបានជួបប្រមុខការទូតហុងគ្រី។

ប្រកាសពន្យារពេល ពិធីមង្គលកាr

ចង់ដឹងថាតើ ការតុបតែបលំអ ក៏ដូចជាវត្តមាននៃការអញ្ជើញចូលរួមនៅក្នុងពិធីមង្គលការ ដ៏អធិកអធមនេះ មានវត្តមានរបស់ថ្នាក់ដឹកនាំ ក៏ដូចជាតារាល្បីៗណាខ្លះ ខាងក្រោមនេះ ជារូបភាពនៃពិធីមង្គលការទាំងស្រុង សូមចូលរួមទស្សនាទាំងអស់គ្នា៖

រូបភាពពី៖ axion wedding

សម្តេច តេជោហ៊ុន សែន និងសម្តេចសាយឈុំ ចងដៃកូនក្រមុំ និងកូនកំលោះ
សម្តេច តេជោហ៊ុន សែន និងសម្តេចសាយឈុំ និងក្រុមគ្រួសារ  កូនក្រមុំ និងកូនកំលោះ
ក្រុមគ្រួសារ កូនកំលោះ
ពិធីមង្គលការ
ក្រុមគ្រួសារ កូនក្រមុំ និងកូនកំលោះ
សម្តេច តេជោហ៊ុន សែន និងសម្តេចសាយឈុំ ចងដៃកូនក្រមុំ និងកូនកំលោះ
កូនក្រមុំ និងកូនកំលោះ
កូនក្រមុំ និងកូនកំលោះ
កូនក្រមុំ និងកូនកំលោះ
កូនក្រមុំ និងកូនកំលោះ
កូនក្រមុំ និងកូនកំលោះ
កូនក្រមុំ និងកូនកំលោះ
កូនក្រមុំ និងកូនកំលោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]