តូក្យូ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍រថយន្តចំនួន ១៣៤គ្រឿង បុកបន្តកន្ទុយគ្នានៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដែលបង្កឡើងដោយសារព្យុះព្រិលទឹកកកដ៏ធំមួយ។
រដ្ឋាភិបាលជប៉ុនចេញសេចក្តីថ្លែងការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវល្បឿនលឿន Tohoku Expressway ភាគខាងជើងខេត្ត Miyagi នៅវេលាថ្ងៃត្រង់។ ក្នុងនោះដែរ មនុស្សចំនួន ២០០នាក់ បានជាប់គាំងក្នុងគំនរព្រិលទឹកកក ខណៈមនុស្ស ១២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
គួរជម្រាបថា តំបន់មួយក្នុងប្រទេសជប៉ុន មានព្រិលធ្លាក់ខ្លាំងខុសពីធម្មតា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយបើទោះបីអាជ្ញាធរបានដាក់កំណត់ល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារព្រិលធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែវាហាក់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ដើម្បីការពារគ្រោះមហន្តរាយទាំងនេះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]