ថៃ៖ ពិតណាស់ ដូចដែរអ្នកទាំងអស់គ្នាបានស្គាល់ស្រាប់ហើយថាUrassaya Sperbund ជាតារាស្រីមានប្រជាប្រិយភាពខ្លាំង មិនថាក្នុងប្រទេសឫ ក្រៅប្រទេស នេះក៏ព្រោះសមត្ថភាពសម្តែងរបស់នាងត្រូវបានមហាជនពេញចិត្តខ្លាំង។គួរបញ្ជាក់ថា តារាស្រីរូបនេះ គឺពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ដោយសារខ្លួនមានរាងតូចច្រឡឹង គួរឲ្យទាក់ទាញ និងមានស្នាមញញឹមពោរពេញដោយភាពរីករាយ។

ជាងនេះទៅទៀតនោះ រាល់ពេលបានឃើញរូបរបស់នាងម្តងៗ អ្នកគាំទ្រទាំងអស់តែងតែកោតសរសើរពីសម្រស់បែបធម្មជាតិរបស់នាង មិនតុបតែងច្រើន មើលយូរៗទៅកាន់តែល្អគន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ថ្មីៗនេះក៏ឃើញតារាស្រីរូបនេះបានបង្អួតសម្រស់របស់ខ្លួនក្នុងអាងទឹក​ ខណៈពេលអាកាសធាតុនៅទូទាំងពិភពលោកកំពុងទទួលការប្រែប្រួល។ គួរបញ្ជាក់ថា ប្រទេសថៃក៏មានសីតុណ្ហភាពជាមធ្យមធ្លាក់ចុះដែរ ជាហេតុធ្វើឲ្យមេឃចាប់ផ្តើមចុះត្រជាក់។

ទន្ទឹមនឹង មេឃចុះត្រជាក់បែបនេះ គេក៏ឃើញរូបនាង ហាក់បីដូចជាមិនខ្វល់ពីវាហើយ បែរជាទៅចុះត្រាំទឹកធ្វើធម្មតា។ មិនត្រឹមតែចុះទៅសម្ងំក្នុងទឹកត្រជាក់បែបនេះទេ Yaya ក៏មិនបានស្លៀកពាក់អ្វីដែលបិទបាំងច្រើនខ្លាំងទេ។ តែផ្ទុយពីនេះ រូបនាងបានស្លៀកឈុតហែលទឹក ដែលវាលលើ និងក្រោមបែបនេះ។ តែអ្វីដែលសំខាន់ជាងនេះគឺ រូបនាងពិតជា បញ្ចេញសម្រស់សែនគន់របស់នាងពីខាងក្នុងមក លាយលំនឹងស្នាមសើចក្អាកក្អាយបន្តិច ធ្វើឲ្យរូបរាងកាន់តែមានភាពទាក់ទាញកាន់តែខ្លាំងឡើងថែមទៀត៕

ចង់ដឹងថា រូបនាងមានសម្រស់ស្រស់ស្អាតបែបណានោះ តោះទៅមើលខាងក្រោមទាំងអស់គ្នា ៖

Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya
Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]