បរទេស៖ រូបថតប៉ុន្មានសន្លឹករបស់ Romeo Beckham បានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី L'Uomo Vogue កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបរាងពេញកម្លោះ របស់កូនប្រុសទី ២ ស្តេចបាល់ទាត់អង់គ្លេស David Beckham រូបនេះ៕

ជាក់ស្តែង លេចមុខលើទស្សនាវដ្តីដ៏ល្បីល្បាញមួយនេះ Romeo បានលេងស្ទាយ៍បែបប្លែកៗ ជាមួយស្ទីលអឺរ៉ុប ជាច្រើនសន្លឹក ពិតជាសាកសមទម្រង់មុខដ៏សែនស៊ិចស៊ី ដែលកាន់ទៅរកលោកប៉ា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការលាបសក់ ពណ៌ទឹកប្រាក់ កាន់តែធ្វើឲ្យរូបគេ កាន់តែទាក់ទាញថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត តារាប្រុសរូបនេះ ពិតជាលេចធ្លោជាមួយនឹងកម្ពស់ និងរូបរាងស្តើងខ្ពស់ស្រឡះ កាន់តែពិសេសការបញ្ចេញសាច់ដុំពោះ ដែលបង្ហាញក្នុងទស្សនាវដ្តីមួយនេះ ដែលយើងអាចសង្កេតឃើញថា រូបលោក នឹងកាន់តែសង្ហាខ្លាំងឡើង ស្ថិតនៅក្នុងវ័យ ១៨ ឆ្នាំ។ 

យ៉ាងណាមិញ នេះកម្រណាស់ ដែលកូនប្រុស របស់ Victoria លេចមុខលើគម្របទស្សនាវដ្ដី ឬក៏ការផ្សព្វផ្សាយថត ពាណិជ្ជកម្មផ្សេងៗ ក៏ព្រោះតែ គូស្វាមីភរិយា Beckham ពេលខ្លះមិនអនុញ្ញាតនោះទេ ព្រោះកូនៗរបស់ពួកគេនៅវ័យក្មេងពេក ដែលជាវ័យស្ថិតក្នុងការសិក្សាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Romeo Beckham កាលនៅក្មេង
Romeo Beckham កាលនៅក្មេង
Romeo Beckham អាយុ ១៨ ឆ្នាំ
Romeo Beckham អាយុ ១៨ ឆ្នាំ
Romeo Beckham អាយុ ១៨ ឆ្នាំ
Romeo Beckham អាយុ ១៨ ឆ្នាំ
Romeo Beckham អាយុ ១៨ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]