ភ្នំពេញ៖ កាលពីយប់មិញនេះ ក្រុមរាំនារី OMG Girl Dance Crew បានបញ្ចេញលិខិតមួយច្បាប់លក្ខណៈព្រមាន ទៅកាន់មនុស្សប៉ុន្មាននាក់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការងឿងឆ្ងល់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមតែម្តង។

ដោយឡែក បើយោងតាមគណនីផេក របស់ក្រុមរាំនារីមួយក្រុមនេះ បានបញ្ចេញលិខិតព្រមានមួយច្បាប់ ទៅកាន់នរណាម្នាក់ ដែលបានបរិហារកេរ្តិ៍ ដែលធ្វើឲ្យប៉ះពាល់កត្តិយស សេចក្តីថ្លៃថ្នូររបស់មេក្រុម ចាន់ ដាណែត ក៏ដូចជាសមាជិកក្រុមទាំងមូលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងណាក៏ដោយ ក៏  ក្រុមរាំនារី OMG Girl Dance Crew ក៏មិនបានបញ្ជក់ពីលិអិតពីបញ្ហាជម្លោះទៅកាន់នរណាពិតប្រាកដនោះឡើយ ដែលជាមូលហេតុធ្វើឲ្យហ្វេនៗ កាន់តែសម្តែងពីភាពងឿងឆ្ងល់យ៉ាងខ្លាំងតែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ក្រុមរាំនារី OMG Girl Dance Crew
 ក្រុមរាំនារី OMG Girl Dance Crew
 ក្រុមរាំនារី OMG Girl Dance Crew
 ក្រុមរាំនារី OMG Girl Dance Crew
លិខិត ដែលក្រុមរាំនារី OMG Girl Dance Crew បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]