អាមេរិក៖ ថ្ងៃដែលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកគឺជាថ្ងៃពិសេសមួយផងដែរ ដោយសារតែអាចម៍ផ្កាយជាច្រើននឹងហោះមកជិតនឹងភពផែនដីរបស់យើង ចំថ្ងៃដែលអ្នកប្រជាធិបតេយ្យរូបនេះស្បថចូលកាន់តំណែងនៅថ្ងៃពុធ (ម៉ោងសហរដ្ឋអាមេរិច)។
អង្គការណាសាបានកំណត់អត្តសញ្ញាណអាចម៍ផ្កាយចំនួន6 ដែលនឹងហោះកាត់ផែនដីនៅថ្ងៃស្បថចូលកាន់តំណែងរបស់លោក ចូបៃដិន។ ទីភ្នាក់ងារអវកាសនេះបានហៅថ្មអវកាសទាំងនេះថាជាវត្ថុជិតផែនដី (NEOs) ដែលមានន័យថាពួកវានឹងមកកៀកខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសានិយាយថា៖ «NEOs គឺជាផ្កាយដុះកន្ទុយនិងអាចម៍ផ្កាយដែលត្រូវបានរុញច្រានដោយទំនាញភពផ្សេងៗដែលនៅក្បែរនោះ ឱ្យចូលទៅក្នុងគន្លងគោចរដែលធ្វើឱ្យពួកវាហោះចូលក្នុងតំបន់ជុំវិញផែនដី។»
ការមកជិតបំផុតរបស់វា យើងនឹងបានឃើញអាចម៍ផ្កាយមួយចូលមកកៀកជិតផែនដីខ្លាំងជាងព្រះចន្ទទៅទៀត ហើយអាចម៍ផ្កាយដែលឆ្លងកាត់ធំជាងគេបំផុតគឺមានទទឹងដល់ទៅ 93 ម៉ែត្រ។ ចម្លែកដែរ! ព្រោះវាហោះមកចំថ្ងៃស្បថចូលកាន់តំណែង ហើយរូបសំណាកសេរីភាពនៅញូវយ៉កក៏មានកម្ពស់ 93 ម៉ែត្រផងដែរ។
អាចម៍ផ្កាយទាំងអស់ត្រូវបានគេព្យាករណ៍ថានឹងហោះកាត់ភពផែនដីរបស់យើងដោយសុវត្ថិភាព ហើយបន្តដំណើរទៅមុខទៀតក្នុងលំហអាកាស។ ទោះយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលរបស់ NASA សម្រាប់ការសិក្សាអំពីវត្ថុមកកៀកផែនដី នឹងតាមដានយ៉ាងដិតដល់ពីដំណើររបស់ពួកវា ដោយសារតែស្ថានភាព «កៀកខ្លាំង»។ ក្រុមតារាវិទូមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ NEOs ពីព្រោះពួកវាភាគច្រើនមិនមានការផ្លាស់ប្តូរសោះចាប់តាំងពីពេលដែលប្រព័ន្ធព្រះអាទិត្យកើតឡើងប្រហែល 4.6 ពាន់លានឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា លោក ចូ បៃដិន នឹងស្បថចូលកាន់តំណែងនៅពាក់កណ្តាលថ្ងៃពុធ នៅទីក្រុងវ៉ាស៊ីនតោន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]