ភ្នំពេញ៖ បើនិយាយពីឈ្មោះហាង 7-Eleven លោកអ្នកប្រាកដជាធ្លាប់បានលឺជាក់ជាមិនខាន ព្រោះហាងនេះមានលក់ទំនិញជាច្រើនប្រភេទ មានទាំងអាហារឆ្អិនស្រាប់ និងផ្តល់សេវាកម្ម ២៤ម៉ោង ក្នុងមួយថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ សម្រាប់អាជីវករដែលលក់ដូរជាប្រចាំថ្ងៃ 7-Eleven មិនត្រឹមតែជាហាងលក់ទំនិញនោះទេ ប៉ុន្តែជាទីតាំងដ៏ល្អ ដោយពួកគេអាចដាក់លក់ទំនិញរបស់ខ្លួននៅខាងមុខហាង និងមានឱកាសលក់ដាច់ខ្ពស់ ព្រោះជាទីតាំងដែលមានមនុស្សម្នាឆ្លងកាត់ច្រើន ហើយអតិថិជនខ្លះដែលចេញពីហាង 7-Eleven ក៏ជួយទិញទំនិញរបស់ពួកគេផងដែរ។
ក្រៅពីជាទីតាំងដ៏ល្អដែលជួយបង្កើនការលក់ 7-Eleven ក៏មានទំនិញជាច្រើនប្រភេទដែលត្រៀមរួចជាស្រេច នៅពេលដែលអ្នកលក់ត្រូវការវត្ថុធាតុដើម ឬរបស់ចាំបាច់មួយចំនួន។ ទៀតសោត សូម្បីតែពន្លឺអំពូលភ្លើងដែលនៅខាងមុខហាង ក៏បានជួយសម្រួលដល់អាជីវករដូចគ្នា ដោយពួកគេអាចលក់ទំនិញចាប់តាំងព្រលឹមស្រាងៗ រហូតដល់យប់តែម្តង និងថែមទាំងមានសុវត្ថិភាពដល់អ្នកដំណើរឆ្លងកាត់។
នេះគ្រាន់ជាមួយផ្នែកប៉ុណ្ណោះ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងហាង 7-Eleven ជាមួយនឹងអ្នកលក់។ ការលក់ដូរនៅមុខហាង គឺជាការរស់នៅជាមួយគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមក។ ចំណុចដែលមិនអាចបដិសេធបានគឺ ហាង 7-Eleven ជាកន្លែងដែលសហគមន៍ពឹងផ្អែក បង្កើតអាជីព និងបង្កើនចំណូលសម្រាប់ប្រជាជនក្នុងសហគមន៍៕
តោះ! មកមើលវីដេអូទាំងអស់គ្នាថា តើហាង 7-Eleven ជួយដល់សហគមន៍ក្នុងប្រទេសថៃ តាមវិធីណា!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]