ភ្នំពេញ៖ គ្រីស ឌីវ៉ា គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់មួយដ៏មានភាពល្បីល្បាញនិង មានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតាមរយៈសមត្ថភាព ទៅលើការច្នៃម៉ូតសម្លៀកបំពាក់ បានយ៉ាងច្រើនប្រភេទគ្រប់ម៉ូតគ្រប់ម៉ាកផងដែរ។

ជាការពិតណាស់ តារាស្រីរូបនេះ ក្រៅពីសមត្ថភាពនិង ទេពកោសល្យនៅក្នុងខ្លួនទៅលើការច្នៃម៉ូត នាងក៏មានរូបសម្បត្តិស្អាតខ្លាំងមិនចាញ់តារាល្បីៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើទោះបីជា កញ្ញា គ្រីស ឌីវ៉ា មិនបានទុកសក់ដូចនារីដទៃទៀតក្តីក៏ដោយមែនពិត  ប៉ុន្តែក្រឡេកទៅមើលសម្រស់កញ្ញា គឺនៅតែមានលក្ខណៈស្អាតដដែល ទាំងសាច់មុខម៉ត់រលោង ទម្រង់មុខរាងពងក្រពើនិង ដងខ្លួនស្រឡូន ដែលនេះបញ្ជាក់ថាស្រីៗទោះបីជាគ្មានសក់ក៏ដោយ ក៏នៅតែគ្មានបញ្ហានោះដែរ សំខាន់គឺចេះតុបតែងខ្លួនឲ្យសមសួនជាមួយរូបរាងរបស់ខ្លួន។

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានសរសើរ អ្នកច្នៃម៉ូតដ៏ជំនាញម្នាក់នេះ ដែលមានសម្រស់ស្អាត មិនចាញ់នារីដទៃ ទោះបីជាកញ្ញាកោរត្រងោលមែនពិតក៏ដោយចុះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 
 គ្រីស ឌីវ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]