រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា  បវរកញ្ញាឯក ឆ្នាំ​២០២០ និង២០២១ កញ្ញា​ សេង​​ រដ្ឋា​បានសរសេរលើបណ្តាញសង្គមថា ក្រុមហ៊ុន Miss Grand Cambodia បានបរិហារក្តេរិ៍ និងបានប្រកាសជាសាធារណៈឲ្យរូបនាងលាលែងពីតំណែង កាលពីថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា ក្រោយពីឃើញទិដ្ឋភាពបែបនេះ ខាងក្រុមហ៊ុនបានចេញដីកាមួយ កោះហៅរូបនាងទៅចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុននៅការិយាល័យផលិតកម្មមហាហង្ស កាលពីថ្ងៃទី១៩ ខែមករានេះ។  ដោយក្នុងនោះបានបញ្ជាក់ថា ប្រសិនបើកញ្ញា មិនព្រមចូលខ្លួនដោះស្រាយតាមសន្តិវិធីទេនោះ នឹងមានការកោះហៅជាលើកទី២ តែលើសពីនេះប្រសិនបើកញ្ញានៅមិនព្រមចូលខ្លួនមកដោះស្រាយទៀត នោះនឹងឈានដល់ការដកហូតតំណែងរបស់កញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមថា មុននេះមិនប៉ុន្មានម៉ោងទេ អតីតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជារូបនេះ បានប្រកាសលាលែងពីតំណែងដោយខ្លួនឯងជាផ្លូវការ រីឯក្រុមហ៊ុនក៏ប្រកាសថា សុំមិនទទួលដឹងឮ ក៏ព្រោះខ្លួនមិនទាន់និយាយអ្វីសោះជាមួយកញ្ញា។

ខណៈពេល ដែលបវរកញ្ញាឯកMiss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ប្រកាសលាលែងតំណែងនេះ ស្រាប់តែ កញ្ញា លឹម សុធាវី ជាចំណាត់ថ្នាក់លំដាប់រងទី១បន្ទាប់ពីរូបកញ្ញា ក៏បានចេញមកប្រកាសថាមិនទទួលយកតំណែងបន្ទាប់ពីកញ្ញាដែរ។​ រូបនាងបានបន្ថែមថា ៖

លឹម សុធាវី

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមទាំងអស់គ្នា ៖

កញ្ញា សេង​ រដ្ខា​ និង កញ្ញា លឹម សុធាវី
ការប្រកាសរបស់កញ្ញា សេង រដ្ឋា
កញ្ញា លឹម សុធាវី
កញ្ញា លឹម សុធាវី
រូបភាពបន្ថែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]