ដូចគ្នាយើងបានដឹងមកហើយថាការផឹកកាហ្វេនិងតែបៃតងមានប្រយោជន៍ដល់សុខភាពរបស់យើង ដូចជាជួយដល់សុខភាពបេះដូង បន្ថយកម្រិតរលាក និងកាត់បន្ថយការវិវត្តទៅជាជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផង។
យ៉ាងណា ការសិក្សាថ្មីមួយត្រូវវិបសាយសុខភាពរបស់សាកលវិទ្យាលHavard ចុះផ្សាយនៅខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថាការផឹកកាហ្វេ(មិនបន្ថែមជាតិផ្អែម) និងតែបៃតងក៏មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យនៃការឆាប់ស្លាប់របស់អ្នកជំងឺទឹកនោមផ្អែមដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាបានវាយតម្លៃទៅលើរបាយការណ៍ផ្ទាល់ខ្លួនពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សចំនួន៥ ០០០នាក់នៅក្នុងប្រទេសជប៉ុន រយៈពេលប្រាំឆ្នាំ។ តាមការសិក្សា បើប្រៀបធៀបជាមួយនឹងអ្នកមិនផឹកកាហ្វេ និងតែបៃតង ឃើញថាអ្នកផឹកតែ និងកាហ្វេមានហានិភ័យទាបជាងក្នុងការឆាប់ស្លាប់បង្កដោយបញ្ហាសុខភាពផ្សេងៗ។
អ្នកផឹកកាហ្វេពីរពែង ឬតែបៃតងបួនពែងក្នុងមួយថ្ងៃ មានអត្រាឆាប់ស្លាប់៤០ភាគរយទាបជាងអ្នកមិនផឹកសោះ។ ចំពោះអ្នកផឹកកាហ្វេបួនពែងក្នុងមួយថ្ងៃ និងផឹកថែមតែបៃតងពីរពែងទៀត មានអត្រាឆាប់ស្លាប់ ទាបជាងអ្នកមិនផឹកដល់ទៅ៦៣ភាគរយ។
ការសិក្សានេះធ្វើឡើងតាមការអង្កេតតែប៉ុណ្ណោះ និងមិនមានភស្តុតាងបញ្ជាក់ថាការផឹកកាហ្វេ និងតែបៃតងធ្វើឲ្យមនុស្សមានអាយុវែងនោះទេ។ យ៉ាងណា ការសិក្សាបញ្ជាក់ថា កាហ្វេ និងតែបៃតង សុទ្ធតែមានផ្ទុកធាតុមានប្រយោជន៍ខ្លាំងដល់សុខភាព ដូចជាសារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]