ថៃ៖ អ្នកស្នេហា វិស័យខ្សែភាគយន្តប្រទេសថៃ ប្រាកដជាជ្រាបហើយថា គិតមកទល់នឹងពេលនេះមិនតិចគូនោះទេ ដែលតារាថៃល្បីៗមានទំនាក់ទំនងស្នេហាពិតៗ នៅក្រៅឆាកជាមួយគ្នាយ៉ាងផ្អែមល្ហែម ស្អិតរមួតបេះមិនចេញ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគេមិនខ្លាច ញញើតក្នុងការបើកចំហរ ទំនាក់ទំនងស្នេហា រវាងគូស្នេហ៍របស់ពួកគេ ក៏ដូចជា តែងតែបង្ហោះរូបភាពផ្តល់ភាពកក់ក្តៅឲ្យគ្នា ទៅលើបណ្តាញសង្គម ជារឿយៗ ទៅកាន់អ្នកគាំទ្រ និងមហាជនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្រឡេក​មើលតារាប្រុសវ័យក្មេងទាំង ៣ ដួងនេះវិញ ដែលកំពុងទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្នពីសំណាក់មហាជន តែមានប្រិយមិត្ត មិនបានដឹងទេថា ពួកគេសុទ្ធសឹង តែមិត្តស្រីរួចទៅហើយ ថែមទាំងបើកចំហរទៀតផង៕

ចង់ដឹងទេមិត្តស្រីរបស់ពួកគេមានរូបសម្រស់ស្រស់កម្រិតណា សូមទស្សនារូបភាពខាងក្រោម៖

១.  Ice Paris

តារាសម្តែង និងចម្រៀង Ice Paris កំពុងមានស្នេហា ជាមួយនារីស្រស់ស្អាតម្នាក់ឈ្មោះ Alice Soravi។ ពួកគេជាមិត្តភក្តិអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីពួកគេនៅរៀនវិទ្យាល័យមកម្លេះ។

 Ice Paris
Alice Soravi

២. Masu Junyangdikul

តារាសម្តែងដែលកំពុងឡើងកូដលោក Masu Junyangdikul មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រី Natalie Panalee អស់រយៈពេល ២ ឆ្នាំមកហើយ។ ពួកគេចាប់ផ្តើមស្រលាញ់គ្នាបន្ទាប់ពីបានសម្តែងក្នុងរឿងភាគទូរទស្សនិ៍ប៉ុស្តិ៍លេខ3 ក្នុងរឿង «Dao Lhong Fah»

Masu  និង Natalie

៣. God Itthipat

នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២១ តារាសម្តែងរូបនេះបានបង្ហោះរូបថតរបស់ខ្លួនជាមួយតារាសម្តែងស្រី Richy Oranate ដែលបានដាក់ caption « ជាចុងក្រោយខ្ញុំបានរកឃើញអ្នកហើយ» ។ អ្នកទាំងពីរបានដើរតួជាគូប្តី ប្រពន្ធ ក្នុងរឿង «Sorn Ngao Ruk»

Richy និង God
God និង Richy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]