បរទេស៖ បុរសវ័យ78ឆ្នាំម្នាក់ដែលពិការភ្នែកទាំងស្រុង អាចមើលឃើញឡើងវិញបន្ទាប់ពីគាត់ទទួលការព្យាបាលដោយការវះកាត់ដាក់កែវភ្នែកប្រភេទថ្មី។ បង្កើតឡើងដោយក្រុមហ៊ុនមួយឈ្មោះថា CorNeat កែវភ្នែក KPro គឺជាបន្សាំដំបូងបង្អស់ដែលអាចត្រូវបានដាក់បញ្ចូលទៅក្នុង ភ្នែកដោយផ្ទាល់ ដើម្បីជំនួសភ្នែកដែលខូច ដោយមិនចាំបាច់យកពីអ្នកបរិច្ចាគ។ ភ្លាមៗបន្ទាប់ពីការវះកាត់ អ្នកជំងឺអាចមើលឃើញសមាជិកគ្រួសារ និងអានលេខនៅលើគំនូសតាងភ្នែក។

Corona គឺជាស្រទាប់ថ្លាដែលគ្របនិងការពារផ្នែកខាងមុខនៃភ្នែក។ វាអាចចុះខ្សោយ ឬមានស្លាកស្នាមដោយសារហេតុផលផ្សេងៗរួមទាំងជំងឺផ្សេងៗដូចជា pseudophakic bullous keratopathy, kerotoconus និងរបួសធ្ងន់ធ្ងរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CorNeat  KPro 

ការវះកាត់ដាក់កែវភ្នែកសិប្បនិម្មិតធ្លាប់មានរួចមកហើយសម្រាប់អ្នកជំងឺដែលមានការចុះខ្សោយនៃកែវភ្នែក ប៉ុន្តែដោយសារតែការវះកាត់មានលក្ខណៈស្មុគស្មាញ វាបានក្លាយជម្រើសចុងក្រោយនៅពេលជម្រើសផ្សេងទៀតមិនបានផល។ ផ្ទុយទៅវិញ ការដាក់ CorNeat គឺជាវិធីសាមញ្ញមួយដែលមានស្នាមថ្នេរនិងការកាត់តិចបំផុត។ លើសពីនេះ វាប្រើសារធាតុ biomimetic ដែលជំរុញការរីកសាយកោសិកាដែលនាំទៅមានការដុះជាលិកាថ្មី។

វីដេអូ

ក្រុមហ៊ុនបាននិយាយថាអ្នកជំងឺ10នាក់ទៀតត្រូវបានអនុញ្ញាតអោយធ្វើការសាកល្បងនៅអ៊ីស្រាអែល។ ក្រុមហ៊ុនគ្រោងនឹងបើកពីរកន្លែងបន្ថែមទៀតនៅខែនេះនៅប្រទេសកាណាដា និង6កន្លែងផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការអនុម័តនៅប្រទេសបារាំង អាមេរិក និងហូឡង់។ សហស្ថាបនិក CorNeat Vision បាននិយាយថា បន្ទាប់ពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំ ដោយបានឃើញការវះកាត់ដាក់កែវភ្នែក CorNeat KPro មានភាពជោគជ័យ និងបានឃើញមនុស្សម្នាក់អាចមើលឃើញឡើងវិញ បានធ្វើឱ្យយើងមានថាមពល និងរំជួលចិត្ត ហើយមនុស្សជាច្រើនស្រក់ទឹកភ្នែកនៅក្នុងបន្ទប់នោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]