ភ្នំពេញ៖ បើយោងទៅតាមការសិក្សា ក៏ដូចជាការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទៅលើវិស័យតិចណូឡូជី ហើយនិងសម័យកាលសម្ភារៈនិយមស្មាតហ្វូនទំនើប គឺថាមានការរីកដុះដាល ប្រៀបបានដូចជាមែកឈើបែកធាងអញ្ចឹង។
មិនចាំបាច់ចាប់អារម្មណ៍ទៅទីណាឆ្ងាយនោះទេ ក្រឡេកមកមើលវិស័យស្មាតហ្វូនក្នុងស្រុកយើងវិញ ចំពោះអ្នកដែរនិយមប្រើប្រាស់ទៅលើស្មាតហ្វូនទំនើបៗ មិនថានៅទីក្រុង ឬជនបទ មិនថាទៅលើកុមារ វ័យជំទង់ ឬក៏វ័យចំណាស់  ភាគច្រើនគឺសុទ្ធសឹងតែមានស្មាតហ្វូនក្នុងដៃ ជាមួយនឹងការប្រើប្រាស់នូវបណ្តាញសង្គម។
ជាក់ស្តែង ក៏ដូចជាវិស័យស្មាតហ្វូន vivo បច្ចុប្បន្នគឺថាមានការរីកសុះសាយខ្លាំង ជាមួយនឹងការផ្តល់ជូននូវបទពិសោធន៍ថ្មីៗ មានកំណែទម្រង់ Update ឲ្យកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់។ ជាពិសេស រីឯតម្លៃក៏សមរម្យល្មម អាចឲ្យអ្នកដែលមានកម្រិតថវិកាមធ្យមអាចជាវយកទៅប្រើប្រាស់បាន។

ស្មាតហ្វូន vivo Y51
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសត្រៀមបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយស៊េរីនៃត្រកូល Y ម៉ូឌែល vivo Y51 ដែរជាស្មាតហ្វូនដំបូងគេបង្អស់ សម្រាប់បញ្ចេញនាដើមឆ្នាំ ២០២១ នេះផងដែរ។
ចំពោះស្មាតហ្វូន vivo Y51 នេះ បានផ្តល់មកជាមួយនឹងលក្ខណៈសម្បត្តិពិសេសជាច្រើន ខុសប្រែកពីត្រកូល Y ជំនាន់មុនៗ។
១. អេក្រង់រាបស្មើរ ទំហំ 6.58 អ៊ីញ AMOLED កញ្ចក់រាងកោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2408 × 1080 (FHD+)

២. ប្រើបន្ទះឈីប Qualcomm Snapdragon 662

៣. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

៤. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB

៥. មានថ្មទំហំធំ 5០00 mAh / 18W Fast Charge

៦. ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11

៧. មានកាមេរ៉ាមុខទំហំ 16MP Super Night Selfie, កាមេរ៉ាក្រោយបីគ្រាប់ : Rear 48MP Ultra Stable Video+8MP+2MP (Super Wide-angle / Bokeh / Super macro)                               

៨. មានជម្រើស 2ពណ៌ : Titanium Sapphire / Crystal Symphony

៩. អាចប្រើស៊ីមកាតបានពីរ

១០. មានមុខងារ Face Unlock+ Fingerprint Scanner
រីឯសម្រាប់តម្លៃក្រុមហ៊ុនក៏បានធ្វើការបង្ហើបមកដែរហើយគឺតម្លៃខ្ទង់ $2x9។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
ស្មាតហ្វូន vivo Y51
ស្មាតហ្វូន vivo Y51

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]