រុស្សុី៖ កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅនេះ នៅក្នុងប្រទេសរុស្សុី ដែលជាមហាអំណាចពិភពលោកមួយ និងជាមហាប្រទេសដែលមានវិសាលភាពទឹកដីដ៏ធំធេង ប្រកាន់យកសាសនាគ្រឹស្ត និកាយអរតូដុក បានប្រារព្ធពិធីបុណ្យរំលឹកដល់ថ្ងៃដែលត្រូវបានបម្រុងទុកសម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូនៅក្នុងទន្លេយ័រដាន់ (The River Jordan) ហើយវាត្រូវបានគេហៅថាអេផភីថានី (Epiphany) ។
![](https://s9.kh1.co/94/948c9054829e91cd052b8ba1cc1c917f159ab553.jpg)
គួរកត់សម្គាល់ផងដែរថា រាល់អ្នកកាន់សាសនាគ្រឹស្ត និកាយអរតូដុកទាំងអស់ ទូទាំងប្រទេស រុស្សី រួមទាំងប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ប្រទេសរុស្សី គឺលោក ពូទីន ក៏ត្រូវចុះទៅត្រាំខ្លួននៅក្នុងទឹក ដែលមានសីតុណ្ហភាពរហូតទៅដល់ -២០°C រូចងូតងើបៗរយ:ពេល៣ដង ដើម្បីជាការរំលឹកដល់ថ្ងៃដែលព្រះយេស៊ូ បានទទួលពិធីបុណ្យជ្រមុជទឹកនៅទន្លេយ័រដាន់ផងដែរ៕
ចង់ដឹងពីទិដ្ឋភាពនៃពិធីបុណ្យនេះ ប្រព្រឹត្តទៅយ៉ាងណានោះ ខាងក្រោមនេះ ជារូបភាពរួមទាំងវីដេអូ របស់ប្រជាជនរុស្សុី ដែលកំពុងតែត្រាំខ្លួនក្នុងទឹកដែលមានសីតុណ្ហភាពរហូតដល់ទៅ-២០°C:
![](https://s9.kh1.co/4e/4e70ecce24b4093b497b16798ed1e4a8bdab3781.jpg)
![](https://s9.kh1.co/1c/1c4813b903a99882f920c752065e054ece77c355.jpg)
![](https://s9.kh1.co/f6/f627660253d9f1fff718f3198246cf8db6e61c62.jpg)
![](https://s9.kh1.co/2c/2c0346bf03b1d11c8e7bfdd16410f568bceda9d3.jpg)
![](https://s9.kh1.co/a3/a3cdc8edce9e3787ea1ed915fa768d8231c9a25e.jpg)
![](https://s9.kh1.co/88/88e298fa4d023784fdc6c308c28c0a9bd772dfe1.jpg)
![](https://s9.kh1.co/eb/eb50dcaea78a9647f79092e62d3dd46b61067797.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]