កូរ៉េខាងត្បូង​ ៖ Jessi ត្រូវបានគេបង្ហើបឱ្យដឹងថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺរលាកពោះវៀន ឬរលាកពោះវៀនតូច ហើយការបង្ហោះលើបណ្តាញសង្គម Instagram របស់នាង ពេលនេះកំពុងបញ្ជាក់ពីសុខភាពបច្ចុប្បន្នរបស់នាងផងដែរ ។

Jessi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗ កាលពីម្សិលមិញនេះ Jessi តារាចម្រៀងស្រីទោលដែលកំពុងតែទទួលបាន ការគាំទ្រយ៉ាងខ្លាំងក្រោយបទ NUNU NANA បានចេញផ្សាយនោះ បានធ្វើការបង្ហោះរូបភាព និងវីដេអូ ជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Instagram របស់នាង ដោយចែករំលែកថា នាងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយកំពុងតែទទួលការព្យាបាល។

ការបង្ហោះរបស់ Jessi

ស្របគ្នានោះ តារាស្រីរូបនេះ ក៏បានចែករំលែកថា នាងបាននៅក្នុងមន្ទីរពេទ្យ ទទួលការព្យាបាលអស់រយៈពេល ៦ ថ្ងៃជាប់ៗគ្នា។ ជាមួយនឹងការបង្ហោះ នាងបានបន្ថែមនៅក្នុងការប្រកាសមួយ ដែលឆ្ងល់ថាហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះនាង។

ការបង្ហោះរបស់ Jessi

ក្រោយមក​ បន្ទាប់ពីការប្រកាសរបស់ Jessi ទីភ្នាក់ងាររបស់នាង P-NATION បានបញ្ជាក់ប្រាប់សារព័ត៌មាន Maeil Kyungjae ថា នាងបានចូលមន្ទីរពេទ្យដោយសា រជំងឺរលាករលាកពោះវៀន ឬរលាកពោះវៀនតូច ។

 P-NATION
ការបង្ហោះរបស់ Jessi

គួររំលឹកផងដែរថា កាលពីដើមឆ្នាំ អ្នកគាំទ្រមានការព្រួយបារម្ភអំពីសុខភាពរបស់ Jessi  បន្ទាប់ពីបានឃើញចំនួននៃការផ្សព្វផ្សាយ ដែលនាងកំពុងធ្វើ តាំងពីកម្មវិធីទូរទស្សន៍ និង YouTube រហូតដល់ការសម្តែងតន្ត្រីផ្សេងៗ ៕

សូមឲ្យនាងឆាប់ជាសះស្បើយ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]