រាជធានីភ្នំពេញ ៖ ពិតណាស់ ជីវិតយើងហាក់បីដូចជាកប៉ាល់រសាត់ ក្នុងមហាសមុទ្រមួយគ្មានកោះត្រើយច្បាស់លាស់មិនតែប៉ុណ្ណោះ យើងជាអ្នកនឹងត្រូវកាច់ចង្កូត ដើម្បីគេចឧបសគ្គ ឫធ្វើយ៉ាងណាឲ្យទៅដល់គោលដៅដោយសុវត្ថិភាព។ដូចគ្នានេះ ប្រសិនបើនាវានោះ ត្រឹមតែគិតថាខ្លួនមិនអាចជិះផុតភាពធំល្វឹងល្វើយនេះទេ រូបគេក៏នឹងមិនអាចធ្វើបាន តែប្រសិនបើ គេគិតថា មហាសមុទ្រធំប៉ុណ្ណា ក៏គង់មានកោះត្រើយដែរនោះ រូបគេក៏នឹងអាចទៅដល់កន្លែងនោះនៅថ្ងៃណាមួយ។
បើយើងងាកមកមើល ជីវិតយើងវាក៏ដូចគ្នា ប្រសិនបើយើង ចេះផ្លាស់ប្តូរការគិតរបស់យើងនោះ យើងក៏នឹងអាចធ្វើបាន ការគិតនេះ ជារឿងសំខាន់ខ្លាំងព្រោះ វាជាប្រភពជោគជ័យធំបំផុតរបស់យើង។ ទាំងនេះ ជាផេកស្នាដៃរបស់កូនខ្មែរដែលអាចជួយផ្លាស់ប្តូរគំនិតអ្នកបាន មិនតែប៉ុណ្ណោះថែម ទាំងមានឥទ្ធិពលមកជីវិតអ្នកទៀត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមទាំងអស់គ្នា ៖
១. Business Cambodia
លោក សំ កុសល ជាម្ចាស់ផេកល្បីឈ្មោះមួយនេះដែលមានឈ្មោះថា Business Cambodia។ គួរបញ្ជាក់ថា រូបលោកជាសហគ្រិនជោគជ័យម្នាក់ មិនតែប៉ុណ្ណោះ លោកថែមទាំងជួយកូនខ្មែរជាច្រើនរូប តាមរយៈគំនិតផ្តួចផ្តើមអាជីវកម្មថ្មីៗល្អៗដែលមិនទាន់មានប្រជាប្រិយក្នុងតំបន់។ គួរបន្ថែមទៀតថា លោកក៏ជាអ្នកនិពន្ធសៀវភៅល្អៗច្រើនក្បាល សម្រាប់បុគ្គលដែលចង់ក្លាយខ្លួនជាសហគ្រិនជោគជ័យ។ ជាមួយនេះ អ្នកនឹងមិនខកចិត្តទេ ប្រសិនបើ អ្នកបានតាមដានផេក របស់លោក ព្រោះជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានចំណេះដឹងថ្មី ព្រមជាមួយសំណេរជាច្រើនឃ្លាដែលអាចលើកទឹកចិត្តអ្នកឲ្យខំប្រឹងក្នុងការធ្វើអាជីវកម្ម។
២.Think with PingAnn គិតជាមួយប៉េងអាន
ផេករបស់លោក ប៉េង អានមានអ្នកគាំទ្រចុចfollow រហូតទៅ ១៤៣ពាន់នាក់។ ពិតណាស់ នេះបញ្ជាក់ថា លោកពិតជាអាចធ្វើឲ្យប្រិយមិត្តអ្នកទស្សនាជាច្រើន មានការចាប់អារម្មណ៍នឹងវីដេអូរបស់លោក។ គួរបញ្ជាក់ថា លោកត្រូវបានគេចាត់ទុកថា ជាអ្នកនិយាយលើកទឹកចិត្តរបស់អ្នកគាំទ្រ( Motivational speaker) និងជាអ្នកដែលបញ្ជូនដំណឹងសុខភាព ( Healthcare communicator) មួយរូបផងដែរ ដោយភាគច្រើនលោកផ្តោតសំខាន់ទៅលើបញ្ហាសុខភាពស្ត្រី។ លើសពីនេះ លោកបានធ្វើវីដេអូដែលនិយាយ លើកទឹកចិត្តរបស់មនុស្សរាល់គ្នាតាមរយៈការលើកឧទាហរណ៍ប្លែកៗ គួរឲ្យចាប់អារម្មណ៍ ហើយក៏ ជឿជាក់ថា អ្នកនឹងពិតជាមានគំនិតកាន់តែសុទិដ្ឋនិយមខ្លាំងឡើង។
៣. Poly rantanak
សម្រាប់លោក ប៉ូលី រតនៈ វិញក៏មិនធម្មតាដែរ តែអ្វីដែលប្លែកៗពីផេកទាំងពីរនោះគឺ ផេកនេះមិនបានផ្តោតសំខាន់ទៅលើអាជីវកម្ម ឫសុខភាពទេ ។ តែអ្វីដែលបំភ្លេចមិនបាននោះ គឺផេកនេះសាកសមបំផុត សម្រាប់យុវសិស្សទាំងអស់ផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ លោកជាContent Creator វ័យក្មេងម្នាក់ ដែលលោកបានធ្វើវីដឹអូ ទាក់ទងនឹងបទពិសោធន៍ការសិក្សា ការរស់នៅរបស់សិស្សនិស្សិតទាំងឡាយដែលត្រូវជួបប្រទះ ព្រមទាំងមានការReview សៀវភៅជាច្រើនដែលអ្នកទាំងអស់គ្នាមិនគួររំលង។ ដូចគ្នានេះ សម្រាប់សិស្សនិស្សិតទាំងឡាយ គួរតែតាមដានផេករបស់លោក ដើម្បីទទួលបានការចែករំលែកបទពិសោធន៍ការសិក្សាល្អៗ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]