ភ្នំពេញ៖ បុគ្គលដែលមានឈ្មោះបោះសម្លេងនៅកម្ពុជាពីររូប គឺ ឌីជេ ណាណា និងពិធីករទូរទស្សន៍គឺ លោក វី យ៉ារ៉ូ កំពុងចូលរួមស្វែងបេក្ខជនដែលមានសក្តានុពល ដើម្បីក្លាយជាជ័យលាភីពានរង្វាន់ ពលរដ្ឋគំរូ Smart។
បុគ្គលដែលមានឈ្មោះបោះសម្លេងទាំងពីររូបនេះ បានជ្រើសតាំងរួចហើយអ្នកដែលពួកគាត់គិតថា ពួកគេបានធ្វើអំពើល្អសម្រាប់ប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន ដែលអំពើល្អទាំងនោះ ឆ្លើយតបទៅនឹងលក្ខខណ្ឌពានរង្វាន់ ពលរដ្ឋគំរូ Smart ដែលបានចាប់ផ្តល់កាលពីខែមុន។ ជ័យលាភីពានរង្វាន់នេះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឌីជេ ណាណា និង លោក វី យ៉ារ៉ូ គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលបានជ្រើសតាំងបុគ្គលនានា ដែលបានធ្វើទង្វើល្អចំពោះជនរួមជាតិកម្ពុជារបស់ពួកគាត់។
ដោយគិតថា ការបង្កើតពានរង្វាន់នេះ គឺជាគំនិតល្អនោះ ឌីជេ ណាណា បានជ្រើសតាំងលោក អួន បឋម ហៅ សាយ។ សាយ បានរត់ជាង ២ពាន់គីឡូម៉ែត្រ នៅជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ។
ឌីជេ ណាណា បានមានប្រសាសន៍ថា៖
សាយ បានប្រមូលមូលនិធិជាង ៤៨០,០០០ ដុល្លារ បន្ទាប់ពីគាត់បានរត់ជាង ២,៤០០ គីឡូម៉ែត្រជុំវិញ ២១ខេត្ត ក្នុងរយៈពេល ៩៧ថ្ងៃ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាកទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ទៅឱ្យយុទ្ធនាការរបស់ សាយ ដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករា។
បុគ្គលដែលមានឈ្មោះបោះសម្លេងម្នាក់ទៀត ដែលបានជ្រើសតាំងពលរដ្ឋគំរូក្នុងចិត្តរបស់គាត់នោះ គឺលោក វី យ៉ារ៉ូ។ លោក យ៉ារ៉ូ បានជ្រើសតាំងយុវជនកម្ពុជាម្នាក់ ដែលបានបង្កើតយុទ្ធនាការមួយ ដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់ក្រុមអ្នកធាក់ស៊ីក្លូ ដែលកំពុងជួបការលំបាក។
លោក យ៉ារ៉ូ បានមានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
អ្នករៀបចំកម្មវិធី គ្រោងនឹងជ្រើសរើស និងប្រកាសបេក្ខជនបេក្ខនារី ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនៅខែកុម្ភៈ ឆ្នាំ២០២១ ដែលក្រោយមកពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី នឹងត្រូវបានជ្រើសរើសដោយគណៈកម្មការ។ ឈ្មោះសមាសភាពរបស់គណៈកម្មការ នឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។
កម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ មានបំណងបង្ហាញឱ្យឃើញនូវអំពើចេះជួយយកអាសារគ្នា របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ។
កាលបរិច្ឆេទឈប់ទទួលការជ្រើសតាំងរបស់ពានរង្វាន់នេះ ត្រូវបានពន្យាពេលដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១៕
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]