កូរ៉េខាងត្បូង ៖ យោងតាម សារព័ត៌មានរបស់ SBS News បានឲ្យដឹង ថាតារាសម្តែងស្រី Park Si Yeon បានបើកឡាន បុករថយន្តដែលឈប់ នៅត្រង់ចំណុចភ្លើងស្តុប ក្នុងទីក្រុង Seoul។
ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយតារាសម្តែងស្រី វ័យ ៤១ ឆ្នាំ Park Si Yeon បានបើកឡានទៅ បុករថយន្តដែលឈប់ នៅត្រង់ចំណុចភ្លើងស្តុប ក្នុងទីក្រុង Seoul ទាំងកណ្តាលថ្ងៃត្រង់។
ក្នុងពេលកើតហេតុ ប៉ូលីសបានធ្វើការពិនិត្យជាតិអាល់កុល នៅក្នុងឈាមរបស់ Park Si Yeon ហើយវាមានចំនួន ០,០៩៧% ដែលវាគ្រប់គ្រាន់ ក្នុងការរឹបអូសប័ណ្ណបើកបររបស់នាង។
តែជាសំណាងល្អ ដែលមិនមាននរណាម្នាក់រងរបួស នៅក្នុងឧប្បត្តិហេតុនេះទេ ហើយវាត្រូវបានគេបង្ហាញឱ្យដឹងថា Park Si Yeon បានសារភាពពីការផឹកស៊ី និងបើកបរ ក្នុងកំឡុងពេលស៊ើបអង្កេតរបស់ប៉ូលីស។
ភ្លាមៗបន្ទាប់ពីរបាយការណ៍ YTN Star បានរាយការណ៍ សេចក្តីថ្លែងការណ៍ដែល Park Ye Yeon នឹងការប្រើប្រាស់ជាតិអាកុលកំឡុងពេលបើកបរ ព្រមទាំងបង្កឧប្បត្តិហេតុនេះ ស្រាបតែទីភ្នាក់ងាររបស់ Park Ye Yeon បានធ្វើការបកស្រាយឲ្យដឹងថា Park Si Yeon មិនបានផឹក នៅថ្ងៃកើតហេតុ ដូចរបាយការណ៍បានលើកឡើងនោះទេ។
ក្នុងពេលជាមួយគ្នានោះ ពួកគេបានអះអាងថា ៖
ខណៈដែលទីភ្នាក់ងាររបស់ Park Ye Yeon ទទួលស្គាល់ការធ្វើខុសរបស់នាង ប៉ុន្តែពួកគេក៏បានសង្កត់ធ្ងន់ថា វាមិនមែនជាចេតនាទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]