ម៉ាក់​ៗ​ប្រហែល​ជា​សម្គាល់​ឃើញ​ថា​ កូន​តូច​​មិន​គេង​​​ពេញ​មួយ​យប់​​ដូច​យើង​​នោះ​ទេ​​ ហើយ​បញ្ហា​នេះ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ពី​ព្រោះ​អា​អូន​មិន​ទាន់​ស៊ាំ​ទៅ​នឹង​ការ​គេង​៨​​ម៉ោង​ជាប់​​នៅ​​ឡើយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​បង្ហាត់​ឲ្យ​កូន​គេង​ ដោយ​មិន​មាន​ការ​រំខាន​ សូម្បី​តែ​រយៈពេល​ខ្លី​ ក៏​មិន​មែន​​ជា​រឿង​ងាយ​ស្រួល​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​អា​អូន​​​អស់​កម្លាំង​ខ្លាំង​ តែ​មិន​ព្រម​គេង​ទាល់​តែ​សោះ​ គឺ​​អាច​បណ្ដាល​មក​ពី​មូលហេតុ​ខាង​ក្រោម​នេះ​។

១. នាឡិកា​ខាងក្នុង​​ខ្លួន​​​អា​អូន​​មិន​ត្រូវ​គ្នា​នឹង​កាលវិភាគ​២៤​ម៉ោង​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​​ពិត​ណាស់​ ទារក​កំពុង​តែ​អភិវឌ្ឍ​​​ចង្វាក់​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​​ដោយ​ខ្លួន​ឯង​។​ ខណៈ​ពេល​ដែល​អា​អូន​​ត្រូវ​ការ​រយៈពេល​១២​សប្ដាហ៍​ ដើម្បី​​ស្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ថ្ងៃ​ ​និង​យប់​ ម៉ាក់ៗ​អាច​​បង្កើន​​ពេល​វេលា​ដែល​អា​អូន​ភ្ញាក់​នៅ​ពេល​ថ្ងៃ​ឲ្យ​បាន​យូរ​បន្តិច​ ដើម្បី​ធានា​ថា​ពួកគេ​គេង​បាន​យូរ​ជាង​មុន​នៅ​ពេល​យប់​។​ ម្យ៉ាង​វិញ​ទៀត​ ម៉ាក់​ៗ​ក៏​អាច​​​នាំ​អា​អូន​ចេញ​ទៅ​ខាង​ក្រៅ​ ដើម្បី​ឲ្យ​ពួក​គេ​​ត្រូវ​ពន្លឺ​ធម្មជាតិ​ ដូច្នេះ​ ពួកគេ​នឹង​អាច​កំណត់​វដ្ដ​នៃ​ការ​គេង​ឡើង​វិញ​។​

២. ឃ្លាន

​​​​​​​ដោយ​សារ​តែ​ទារក​​មិន​អាច​ប្រាប់​​យើង​​​ដោយ​ផ្ទាល់​​​ ប៉ុន្តែ​ម៉ាក់ៗ​អាច​ធ្វើ​ការ​សង្កេត​នៅ​ពេល​ពួក​គេ​យំ​ ឬ​ក៏​មិន​ព្រម​គេង​ជាដើម​​ ថា​ពួកគេ​ប្រហែល​ជា​​ចង់​បាន​អ្វី​មួយ​​មិន​ខាន​។​ ប្រសិន​បើ​​ទារក​មិន​ព្រម​គេង​ទាល់​តែ​សោះ​ ​ពួក​គេ​អាច​នឹង​ឃ្លាន​ ឬ​ស្រេក​ទឹក​។​ ទោះ​បី​ជា​​ម៉ាក់​ៗ​បាន​​​​​បំបៅ​អា​អូន​មួយ​ម៉ោង​ ឬ​ពីរ​ម៉ោង​មុន​ក៏​ពិត​មែន​ ​ពួក​គេ​អាច​​នឹង​ឃ្លាន​ទៀត​ក៏​ថា​បាន​។​

៣. ​អស់​កម្លាំង​

​​​​ទារក​អាច​នឹង​មួម៉ៅ ឬ​រញ៉ាំ​រញ៉ូវ​ ​ប្រសិនបើ​ពួកគេ​ហត់​នឿយ​​ខ្លាំង​ នៅ​ពេល​ថ្ងៃ​ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​គេង​ ឬ​ក៏​ភ្ញាក់​ញឹកញាប់​នៅ​ពេល​យប់​។​ ដូច្នេះ​ ម៉ាក់​ៗ​គួរ​កត់​សម្គាល់​មើល​​ពី​សញ្ញា​ដែល​ទារក​ងងុយ​គេង​ ដូចជា​ញី​ភ្នែក​ ទាញ​ត្រចៀក​ ​សក់​ ឬ​ស្ងាប​ជាដើម​ ដោយ​​ប្រញាប់​​ដាក់​ឲ្យ​ពួក​គេ​គេង​ភ្លាម​ៗ​ ព្រម​ទាំង​រុំ​ខ្លួន​​ពួក​គេ​ឲ្យ​ណែន​ជា​មុន​បន្តិច​ ដើម្បី​​ឲ្យ​អា​អូន​មាន​អារម្មណ៍​កក់​ក្ដៅ​​ និង​គេង​លក់​ស្កប់ស្កល់​។

៤. មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ខ្លួន​

​​ជាមួយ​គ្នា​នេះ​ដែរ​ ​នៅ​ពេល​ដែល​អា​អូន​មិន​គេង​​សោះ​ ម៉ាក់​ៗ​ក៏​អាច​រក​មើល​សញ្ញា​ដែល​​ធ្វើ​ឲ្យ​អា​អូន​ពិបាក​ក្នុង​ការ​គេង​ ដូចជា​សីតុណ្ហភាព​​ក្ដៅ​ ឬ​ត្រជាក់​ពេក​ ខោ​ទឹក​នោម​តឹង​ ឬ​​សើម​ពេក​ ឬ​អា​​អូន​បន្ទោបង់​ជាដើម​។​

៥. អា​អូន​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​ម៉ាក់​ៗ

​​ពេល​ខ្លះ​ កូន​តូច​ត្រូវការ​​ការ​លួងលោម​ និង​បបោសអង្អែល​​ពី​ម៉ាក់ៗ​ផង​ដែរ​។​ ​ដើម្បី​ឲ្យ​អា​អូន​អាច​គេង​លក់​បាន​ ម៉ាក់​ៗ​គួរ​បី​ត្រកង​​ដោយ​ដាក់​អា​អូន​ផ្អឹប​ទៅ​នឹង​ដើម​ទ្រូង​ ឬ​ក៏​​គេង​ឱប​អា​អូន​​។ល។​ ធ្វើ​ដូច​នេះ​ ពួក​គេ​​នឹង​មាន​អារម្មណ៍​​សុវត្ថិភាព​​ ព្រម​ទាំង​អាច​គេង​លក់​ស្រួល​មិន​ខាន​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]