ភ្នំពេញ: ពុកម៉ែ បងប្អូន ក៏ដូចជាប្រជាពលរដ្ឋ ព្រមទាំងមជ្ឈដ្ឋានទូទៅ ដែលជាអ្នកដែលតែងតែតាមដានតាមសង្គមហ្វេកបុក ពិតជាបានទទួលជ្រាបរួចមកហើយ អំពីកេរ្តិ៍ឈ្មោះ របស់លោកជំទាវដែលមានសន្តានចិត្តល្អ មិនឡូយឆាយពេក ហើយតែងតែជួយដល់ជនចាស់ជរា អ្នកទីទាល់ក្រ គឺលោកជំទាវយឹម ឆៃលី ។

 ថ្មីៗនេះ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់តារាស្រីចិត្តធម៌ ស្រីអូន បានបង្ហោះសារ ដែលបាននិយាយរៀបរាប់ពីវីរភាព ក៏ដូចជាការលះបង់របស់លោកជំទាវយឹម ឆៃលីន ភរិយាឯកឧត្តម ហ៊ុន ម៉ានី ដែលលោកជំទាវប្រៀបប្រដូចទៅនិងអ្នកម្តាយទី២ ដែលតែងតែជួយដល់ក្មេងកំព្រា ឬជនពិការភាពជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ គឺជាសេចក្តីលម្អិត នៅក្នុងសាររបស់លោកជំទាវស្រីអូន:

លោកជំទាវស្រីអូន
សារលោកជំទាវ ស្រីអូន

គួរកត់សម្គាល់ផងដែរថា ស្រីអូន បានសរសេររៀបរាប់ដោយបានប្រៀបប្រដូច លោកជំទាវ យឹម ឆៃលីន ដែលជាភរិយារបស់ឯកឧត្តមហ៊ុន ម៉ានី ប្រៀបប្រដូចទៅនិងអ្នកម្តាយទី២ ដែលតែងតែជួយដល់ក្មេងស្រីងាយរងគ្រោះ និងជួបប្រទះនិងការប្រៀតប្រៀនជាដើម។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរទង្វើរបស់លោកជំទាវ ដែលទោះបីជាមានទ្រព្យកប់ពពក តែពេលធ្វើបុណ្យ ជួយអ្នកដទៃម្តងៗមិនដែលបង្ហាញ ស្របពេលដែល លើកនេះ ស្រីអូន ជាអ្នកធ្វើការរៀបរាប់ បើមិនប្រាប់ទេច្បាស់មិនធ្លាប់ដឹង​ ថាលោកជំទាវក៏បានជួយជ្រោមជ្រាមរឿង សម្បុរសធម៌ទាំងនេះដែរ៕

ចង់ដឹងថាតើលោកជំទាវបានលះបង់អ្វីខ្លះដល់កុមារកម្ពុជា​ ខាងក្រោមនេះ ជារូបភាពរបស់លោកជំទាវស្រីអូន និងលោកជំទាវ យឹមឆៃលីន ព្រមទាំងរូបកុមារី ដែលលោកជំទាវបានជួយ:

លោកជំទាវស្រីអូន និងស្វាមី ព្រមទាំងលោកជំទាវ យឹមឆៃលីន 
លោកជំទាវ យឹមឆៃលីន 
កុមារីងាយរងគ្រោះ
កុមារីងាយរងគ្រោះ
លោកជំទាវ យឹមឆៃលីន 
កុមារីងាយរងគ្រោះ
លោកជំទាវ យឹមឆៃលីន និងក្រុមការងារ 
លោកជំទាវ យឹមឆៃលីន និងក្រុមការងារ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]