បរទេស៖ ម្សិលមិញនេះ បុរសម្នាក់ត្រូវបានសៀវភៅ Guinness World Record បានកត់ត្រាឈ្មោះលោក ដែលបានបង្កើតកំណត់ត្រាពិសេសមួយ ដោយលេង ឧបករណ៍តន្ត្រី ស្គរ ២៥ម៉ោងជាប់ៗគ្នា តែម្តង ធ្វើឲ្យមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយឡែក បុរសជនជាតិកាណាដារូបនេះឈ្មោះថា Dormer បានសម្រេចគោលបំណងលើសពីការរំពឹងទុក ដោយបានលេងស្គរ អស់រយៈពេល២៥ម៉ោង ៤២នាទីនិង ៣៤វិនាទី ដោយគោលដៅដែលលោកចង់បានគឺ២៤ម៉ោងប៉ុណ្ណោះ ចំណែកបទដែលលោកយកមកលេងនោះ មានច្រើនបទ ដែលបទខ្លះយឺត ខ្លះលឿននិង បទប្រពៃណីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បុរសដែលជាអ្នកបំបែកឯកទកម្មថ្មីរូបនេះ បានសម្តែងក្តីសោមនស្សរីករាយ ដែលខ្លួនបានប្រើប្រាស់សមត្ថភាពនិង ទេពកោសល្យរបស់ខ្លួនដើម្បី សម្រេចការងារដ៏លំបាកលំបិននេះ ដោយទទួលបានភាពជោគជ័យលើសពីអ្វីដែលលោកបានគ្រោងទុកផងដែរ។  ចំពោះរយៈពេលដែលលោកអាចធ្វើបាននេះ គឺពិតជាមិនងាយនឹងមាននរណាម្នាក់អាចបំបែកបាននោះដែរ ដោយសារត្រូវប្រឈមមុខនឹងការដាច់បាយដាច់ទឹក ដាច់ដំណេក អស់កម្លាំង ដោយត្រូវលេងឧបករណ៍តន្រ្តីជាប់ៗគ្នាផងដែរ។

លើសពីនេះ មហាជនក៏បានធ្វើការស្ញើចសរសើរអំពីសមិទ្ធិផលដ៏អស្ចារ្យ ដែល Dormer បានធ្វើឡើងនេះផងដែរ ដោយពួកគេនិង មិនរំពឹងថាមាននរណាម្នាក់ដែលអាចបំបែកនូវកំណត់ត្រានេះ នៅក្នុងប៉ុន្មានខាងមុខឡើយ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

សកម្មភាពDormer កំពុងលេងស្គរ
សកម្មភាពDormer កំពុងលេងស្គរ
សកម្មភាពDormer កំពុងលេងស្គរ
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]