ថៃ៖ តារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាព កញ្ញា Mint Nawinda គឺជាតារាសម្តែងដែលមានសញ្ជាតិពីរគឺ ថៃកាត់អ៊ីតាលី។ តារាស្រីរូបស្រស់ រូបនេះ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម។ នាងបានឈាងជើងក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៨ ដោយចូលរួមប្រឡងក្នុងកម្មវិធី Maya Idol Contest ។

យ៉ាងណាមិញ បកត្រឡប់ក្រោយ រំលឹកដល់ស្នាដៃរបស់តារារូបនេះ គឺថាបានដើរតួសម្តែងនៅក្នុងរឿងភាពយន្តជាច្រើន មានដូចជា៖ Sunya Ruk Sunya Luang , Roy Leh Marnya, និង រឿង Ra Rerng Chon 2019 ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ គេសង្កេតឃើញថា កញ្ញាកូនថៃកាត់អ៊ីតាលីរូបនេះ បានបង្ហោះរូបភាពជាច្រើនគួរឱ្យទាក់ទាញ សម្ញែង ដងខ្លួន សាច់សខ្ចី ស្ទើរផ្អើលបណ្តាញសង្គមតែម្តង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កញ្ញាមានរូបឆោមស្រស់ស្អាត មុខមូលក្រពេញម៉ដ្ឋខៃ រាងតូចច្រឡឹង មើលទៅគួរឱ្យទាក់ទាញ និង អន្ទង់ចិត្តអ្នកគាំទ្រមិនស្ទើរឡើយ បូករួមជាមួយសមត្ថភាពសម្តែង និង ដុងពីកំណើតផងនោះ។

គួរបញ្ជាក់ថា តារាស្រីរូបនេះ បានទទួលការគាំទ្រ និង ការកោតសរសើរមិនស្ទើរឡើយ ដោយមានមហាជនគ្រប់គ្នាៗលាន់មាត់សរសើរថា ស្អាត ហើយទាំងពូកែ ផងដែរ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ កញ្ញាមានវត្តមាននៅសឹងគ្រប់ទីកន្លែង ជាពិសេសនៅឯនាយសមុទ្រជាដើម ដែលបានសម្ញែងនូវរូបភាពជាច្រើននៅតាមបណ្តាញសង្គម មាន គ្រប់ឈុត គ្រប់ម៉ូត មើលទៅគួរឱ្យក្នក់ក្នាញ និង ទាញចំណាប់អារម្មណ៍ពីមហាជនថៃមិនស្ទើរឡើយ ពិសេសជាងនោះទៅទៀតនោះ គឺធ្វើឱ្យអ្នកគាំទ្រ គយគន់ម្តងៗចង់គ្រុន និង សឹងដកភ្នែកមិនរួច៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda
កញ្ញា Mint Nawinda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]