ថៃ៖ បន្ទាប់ពីឌីជេដ៏ល្បីម្នាក់ឈ្មោះ DJ Matoom បានបង្ហើបអោយដឹងថា រូបលោករកឃើញតេស្តវិជ្ជមានកូវីដ ១៩ ហើយឥឡូវនេះ រូបលោកបានទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល និងបានបញ្ចេញជាឃ្លីបវីដេអូ សុំទោស និងអំពាវនាវ មិត្តភក្តិ ដែលប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយរូបលោក ទៅធ្វើតេស្តយ៉ាងឆាប់រហ័យបំផុត។

ជាក់ស្តែង យោងទៅតាមវីដេអូនោះ ឌីជេរូបនេះ ក៏បានបញ្ជាក់ដែរថា មនុស្សដែលលោក បានជិតដិតបំផុតនោះ គឺតារាសម្តែង Taew Natthaporn ដោយអ្នកទាំងពីរ បានធ្វើការជាមួយគ្នា កាលពីថ្ងៃទី ១៩ មិនត្រឹមតែប៉ុណ្ណោះ បានដោះម៉ាសនិយាយគ្នា អ្វីដែលគួរឲ្យបារម្ភ ពួកគេថែមទាំងបានញុំអាហារជាមួយគ្នាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ខណៈ ដែលតារាស្រី Taew បានធ្វើតេស្តរួចហើយ រីឯលទ្ធផលជា អវិជ្ជមាន យ៉ាងណាមិញ បើតាមការពិភាក្សាជាមួយលោកគ្រូពេទ្យ បានប្រាប់ថា មេរោគអាចនឹងរីកលូតលាស់នៅក្នុងខ្លួន ៤ ទៅ ៥ ថ្ងៃទៀត ហេតុដូច្នេះ រូបនាង នឹងត្រូវទៅពិនិត្យជាលេីកទី ២ និងជាលើកទី ៣ តួយ៉ាង តារាស្រីរូបនេះ ត្រូវបានដាក់ខ្លួនដាច់ដោយឡែក ក៏ដូចជាផ្អាកការងារក្នុិងសិល្បៈ រង់ចាំការពិនិត្យម្តងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

DJ Matun
Taew
Taew
Taew
Taew និង DJ Matun
Taew និង DJ Matun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]