វ៉ាស៊ីនតោន៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសអារ៉ាប់រួម បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ក្នុងការបញ្ជាយន្តហោះចម្បាំងប្រភេទ F-35 ចំនួន ៥០គ្រឿង រួមទាំងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន ១៨គ្រឿង។
ប្រភពដដែលបន្តថា បើទោះបីអារ៉ាប់រួមនិងសហរដ្ឋអាមេរិកបានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនពេលដែលលោក ចូ បៃដិន ចូលកាន់តំណែងយ៉ាងណាក៏ដោយ ប៉ុន្តែប្រធានាធិបតីថ្មីនេះនិយាយថា លោកនឹងពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ។
អារ៉ាប់រួមដែលជាសម្ព័ន្ធមិត្តមជ្ឈឹមបូព៌ាជិតដិតបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញចំណាប់អារម្មណ៍ជាយូរមកហើយ ក្នុងបំណងចង់បានយន្តហោះបំបាំងកាយ F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ហើយក៏ធ្លាប់សន្យាថានឹងទិញវានៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ខណៈពេលដែលខ្លួនបានស្តាទំនាក់ទំនងជាមួយអ៊ីស្រាអែលឡើងវិញ កាលពីខែសីហា។
គួរជម្រាបថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាប្រហែលមួយម៉ោង មុនពេលដែលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ក្នុងនោះដែរ កាលបរិច្ឆេទនៃការដឹកជញ្ជូនយន្តហោះចម្បាំង F-35 មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការភ្លាមៗនោះទេ ប៉ុន្តែសំណើដំបូងដែលគេបញ្ជូនទៅ បានបង្ហាញថា វាអាចនឹងធ្វើឡើងនៅឆ្នាំ ២០២៧៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]