ថៃ៖ ប្រាកដណាស់ សម្រាប់គ្រួសារដែលមានបុត្ររួចហើយ គូស្វាមីភរិយា មានបំណងចង់បញ្ចប់ទំនាក់ទំនងនោះ ពួក

គេត្រូវពិភាក្សាលើសិទ្ធិចិញ្ចឹមបីបាច់កូនៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមកមើលពី ជីវិតគ្រួសាររបស់តារាប្រុសល្បីរបស់ថៃមួយរូបដែលមានឈ្មោះថា Mike Angelo ជាមួយនឹងអតីតភរិយានាង Sarah Casinghini នោះ​ យើងនឹងឃើញយ៉ាងច្បាស់ថា បើទោះសម្រេចចិត្តបញ្ចប់ជីវិតជាស្វាមី ភរិយានឹងគ្នាយ៉ាងណា តែអ្វីដែលនៅមិនទាន់ដាច់ស្រេចនោះគឺ សិទ្ធិចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់គឺ​ Maxwell

គួរបញ្ជាក់ថា កន្លងមក ពួកគេបានចំណាយពេលជាង ៨ម៉ោងដើម្បីចរចាគ្នាពីបញ្ហានេះ តែនៅចុងបញ្ចប់ពួកគេនៅតែមិនអាចនឹងរកសេចក្តីសម្រេចជាក់លាក់ណាមួយទេ។

តែផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះ ស្រាប់តែនាង Sarah បានដាក់សេចក្តីស្នើសុំថ្មី ស្តីពីការប្រគល់សិទ្ធិនេះ ដោយសម្រេចថា Mike ជាលោកប៉ាជា អ្នកចិញ្ចឹមបីបាច់និងមានសិទ្ធិទៅលើ Maxwell ជាកូនប្រុស។

ជាហេតុនេះហើយ ទើបមានការទិន្នាពីអ្នកគាំទ្រ ថារូបនាងបានសម្រេចចិត្ត ប្រគល់សិទ្ធិនេះទៅMike ដោយសារតែប្រាក់ព្រោះ មុនដំបូងរូបនាងហាក់បីដូចជា ដាច់អហំការថាកូនប្រុសត្រូវរស់នៅជាមួយនឹងខ្លួន បើទោះមានការចរចាច្រើនដងក៏ដោយ។

តែអ្វីដែល Sarah បានបន្ថែមនោះគឺ នេះមិនមែនមកពីបញ្ហាប្រាក់ទេ រូបនាងគិតថា វាជាអ្វីដែល Mikeត្រូវការព្រោះ អតីតស្វាមីរបស់ខ្លួនបានរស់នៅជាមួយ Maxwell អស់រយៈពេល៦ឆ្នាំហើយ។ ដូចនេះ រូបលោកពិតជា​​ ស្រលាញ់កូនប្រុសម្នាក់នេះខ្លាំងណាស់។ ចំណែកឯ Mike វិញមិនខ្វល់អ្វីច្រើនទេ ព្រោះគេឃើញលោកបានបង្ហោះរូបភាពជាមួយកូនយ៉ាងសប្បាយចិត្ត៕

កាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

Mike
sarah
Sarah និងកូនប្រុស Maxwell
Sarah និងកូនប្រុស Maxwell
Mike និងកូនប្រុស Maxwell
Mike និងកូនប្រុស Maxwell
Mike និងកូនប្រុស Maxwell
Mike និងកូនប្រុស Maxwell

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]