អាមេរិក៖ យោងតាមរបាយការណ៍ស្តីពីការបង្ហាញហិរញ្ញវត្ថុចុងក្រោយរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានជូនអំណោយដល់លោកប្រធានាធិបតីនូវ Mac Pro ដំបូងបង្អស់ដែលផលិតនៅឯរោងចក្ររបស់ក្រុមហ៊ុននៅទីក្រុង Austin រដ្ឋតិចសាស់។

លោក David Enrich និពន្ធនាយកផ្នែកស៊ើបអង្កេតអាជីវកម្មរបស់កាសែតញូវយ៉កថែមស៍បានចុះផ្សាយរបាយការណ៍ផ្សព្វផ្សាយទៅ Twitter នៅយប់នេះ ដោយបង្ហាញពីអំណោយមួយចំនួនដែលត្រូវបានផ្តល់ឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ពិនិត្យមើលអំណោយដែលមនុស្សជាច្រើន រួមមានទាំងនាយកប្រតិបត្តិក្រុមហ៊ុន @Boeing, @Ford និង @Apple  ឲ្យទៅ ត្រាំ ។ (បានពីរបាយការណ៍ បង្ហាញពីហិរញ្ញវត្ថុចុងក្រោយរបស់លោក ត្រាំ ដែលចេញផ្សាយថ្ងៃនេះ)»

រូបភាព screenshot

យោងតាមរបាយការណ៍លោក Tim Cook បានជូនអំណោយដល់លោកប្រធានាធិបតី ត្រាំ នូវ Mac Pro Computer ដែលត្រូវបានផលិតនៅរោងចក្រ Flex នៅទីក្រុង Austin រដ្ឋតិចសាស់។ តម្លៃនៃកាដូត្រូវបានគេដឹងថាមានតម្លៃ5,999ដុល្លារ មានន័យថាវាជាគំរូមូលដ្ឋានរបស់ Mac Pro ហើយត្រូវបានជូនទៅឱ្យអតីតប្រធានាធិបតីក្នុងន័យជាអំណោយនិមិត្តរូបដែលអបអរសាទរដល់ការផលិត Mac Pro របស់ Apple នៅសហរដ្ឋអាមេរិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]