ថៃ៖ លោកប៉ាគ្រប់រូប ទោះមិនបានពពោះនិង បង្កើតកូនក៏ដោយ តែបើទឹកចិត្តស្រលាញ់កូនៗវិញ វាក៏មិនចាញ់អ្នកម៉ាក់ប៉ុន្មានដែរ។ ពួកគាត់តែងតែបារម្ភពីកូនៗស្ទើរគ្រប់ជំហាន ខ្លាចកូនឈឺ ខ្លាចកូនកើតទុក្ខមិនសប្បាយចិត្តជាដើម។

ដូចគ្នានេះដែរ សម្រាប់គ្រួសារតូចពោរពេញដោយសុភមង្គលរបស់តារាសម្តែងថៃប្រុសស្រីមួយគូ​ នេះវិញក៏មិនខុសគ្នាដែរ។ គួរបញ្ជាក់ថាតារាប្រុស Mick Baromvudh Hiranyasthiti បានរៀបការនឹងភរិយា ជាតារាសម្តែងដូចគ្នាគឺអ្នកនាង Pornchita Na Songkhla ហើយអ្វីពិសេសនោះគឺពួកគេមានកូន៣នាក់ គួរឲ្យស្រលាញ់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ កាលពីថ្មីៗនេះ លោកប៉ាMick ភ័យស្ទើរតែរកពាក្យនិយាយមិនចេញ ក្រោយពេលឃើញកូនប្រុសតូច ត្រូវរុំបង់មួយតួខ្លួនបែបនេះ ក៏ព្រោះតែកង្វះខាតបម្រុងប្រយ័ត្នរបស់ខ្លួន។ ក្រោយពេលបានបញ្ជូនទៅមន្ទើរពេទ្យ នោះគ្រូពេទ្យរកឃើញថា Prameជាកូនប្រុសតូចលោកបានប្រតិកម្មនឹងអាហារ។ តែគួរបន្ថែមថា Prame ទើបមានអាយុមិនដល់៣ ខែផងបែរជា ជួបបញ្ហាសុខភាពបែបនេះ។

ជាមួយគ្នានេះដែរ លោកគ្រូពេទ្យនៅមិនទាន់បានរកឃើញពីប្រភពនោះទេ ព្រោះលោកនិយាយថានេះ វាអាចប្រហែលមកពី ទឹកដោះគោនិងស៊ុត ហើយគ្រឿងទាំងនេះសុទ្ធ​តែត្រូវបញ្ជូនទៅមន្ទើរពេទ្យដើម្បីពិនិត្យបន្ថែម។ លោកពិតជាអាណិតកូនខ្លាំងណាស់ តែអ្វីដែលលោកអាចធ្វើបាននោះគឺត្រឹមតែលើកទឹកចិត្តនិងខ្លួន ជំនះឲ្យផុតពីការឈឺចាប់នេះ៕

បើចង់ដឹងបន្ថែមឲ្យកាន់តែច្បាស់នោះ តោះទៅរូបភាពខាងក្រោម៖

Mick
Mike និងភរិយា
Mick និងកូនៗ
Mick ភរិយានិងកូនៗ
Mike និងកូនប្រុស Prame
Mike និងកូនប្រុស Prame
Mike និងកូនប្រុស Prame
Prame
សភាពរបស់ Prame

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]