ប៉េកាំង៖ ក្រសួងការបរទេសចិននិយាយថា ប្រទេសចិនបានសំរេចដាក់ទណ្ឌកម្មលើមន្ត្រីអាមេរិកចំនួន ២៨រូប ក្នុងនោះមានទាំងអតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Pompeo ពីបទរំលោភអធិបតេយ្យភាពរបស់ចិន។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា លោក Pompeo និងមន្ត្រីផ្សេងទៀត បានរៀបចំផែនការ រួមទាំងលើកកម្ពស់ ក៏ដូចជាធ្វើសកម្មភាពដែលមិនអាចទទួលយកបាន ដោយការជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ជាហេតុធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន ធ្វើឱ្យប្រជាជនចិនអាក់អន់ចិត្ត រួមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងចិន-អាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អតីតមន្ត្រីអាមេរិកទាំង ២៨រូប រួមទាំងសមាជិកគ្រួសារ នឹងត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចូលចិនដីគោក ហុងកុង ឬម៉ាកាវ នោះទេ។ ហើយក្រុមហ៊ុននិងស្ថាប័នដែលជាប់ទាក់ទងជាមួយពួកគេ ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើពាណិជ្ជកម្មជាមួយចិនផងដែរ។
គួរជម្រាបដែរថា ក្រៅពីអ្នកទាំងនេះ ចិនក៏បានដាក់ទណ្ឌកម្មលើមន្រ្តីក្នុងអាណត្តិលោក ត្រាំ ផ្សេងទៀតរួមមាន ទីប្រឹក្សាផ្នែកពាណិជ្ជកម្ម លោក Peter Navarro ទីប្រឹក្សាសន្តិសុខជាតិ លោក Robert O’Brien និងលោក John Bolton រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Alex Azar ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Kelly Craft និងអតីតជំនួយការកំពូលលោ ត្រាំ លោក Steve Bannon ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]