អត្ថបទមុន “Hello គ្រូពេទ្យ” បានប្រាប់មូលហេតុមួយចំនួនធ្វើឲ្យប្រុសៗ ទោះរៀបការច្រើនឆ្នាំហើយ នៅតែមិនអាចមានអូនៗនឹងគេ។ ចុះបើខាងប្រុសអត់អី ប៉ុន្តែមូលហេតុអត់កូន បណ្តាលមកពីខាងស្រីវិញ តើវាបង្កឡើងដោយកត្តាអ្វីខ្លះ? ខាងក្រោមនេះ ជាចម្លើយសម្រាប់ស្រីៗយើង ដែលរៀបការរាប់ឆ្នាំនៅតែគ្មានកូន។
១- បញ្ហាទាក់ទងជាមួយវដ្តមេជីវិតញី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបញ្ហានេះ គឺកើតឡើងនៅក្នុងចន្លោះពេលវដ្ដរដូវ។ បើរដូវយើងមានរយៈពេលខ្លីជាង ឬយូរជាងធម្មតា និងមានលក្ខណៈមិនប្រក្រតី នោះអាចបណ្ដាលមិនឲ្យមានវត្តមានមេជីវិតញីបានឡើយ។ ស្រីៗយ៉ាងហោចណាស់ ២៥% ជុំវិញពិភពលោក កំពុងជួបប្រទះបញ្ហាធំមួយនេះ ខណៈកត្តាជាច្រើនធ្វើឲ្យស្រីៗគ្នាយើងកើតមានបញ្ហានេះមានដូចជា៖
– ដុំគីសទឹកលើក្រពេញអូវែច្រើនកន្លែង (PCOS)៖ វាជាបញ្ហាមួយកើតឡើង ដោយសារមេជីវិតមិនអាចលូតលាស់បាននៅក្នុងក្រពេញអូវែ វាក៏អាចធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន។ បញ្ហានេះ យើងពិបាកកំណត់រោគសញ្ញា ដោយសាររាងកាយមនុស្សម្នាក់ៗ មានលក្ខណៈខុសគ្នា ខណៈរោគសញ្ញាតែងប្រទះមានដូចជា មិនធ្លាក់មេជីវិតញី មានការប្រែប្រួលវដ្ដរដូវ ឡើងទម្ងន់ខុសប្រក្រតី ឡើងមុន មានដុះរោមច្រើនលើមុខ និងមិនអាចមានអូនៗបាន។
– ខូចមុខងារក្រពេញអ៊ីប៉ូថាឡាមូស (Hypothalamic dysfunction)៖ បញ្ហាមេជីវិតញី អាចបណ្ដាលមកពីស្រ្តេស លើសទម្ងន់ ឬខ្វះគីឡូ ឬក្នុងពេលថ្មីៗ មានឡើងគីឡូ ឬស្រកគីឡូខុសពីប្រក្រតី។
– មេជីវិតញីមិនគ្រប់គ្រាន់៖ បញ្ហានេះអាចធ្វើឲ្យកង្វះចំនួនពងមេជីវិតញី នៅក្នុងក្រពេញអូវែ ដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំមានការយល់ច្រឡំវាយប្រហារជាលិកាដៃអូវែ ឬអាចជាប់ពាក់ព័ន្ធបញ្ហាហ្សែនដូចគ្នា។
– លើសអ័រម៉ូនប្រូឡាក់ទីន (Hyperprolactinemia)៖ បញ្ហាលើសអ័រម៉ូនប្រឡាក់ទីន ដែលផលិតនៅក្នុងក្រពេញអ៊ីប៉ូភីស (ក្រពេញភីធ្យូតារី) អាចធ្វើឲ្យចំនួនអ័រម៉ូនអឺស្រ្តូហ្សែនថយចុះ អាចធ្វើឲ្យស្រីៗស្រីមិនអាចមានកូនបាន។
២- កោសិកាស្បូនដុះខុសកន្លែង (Endometriosis)
នេះត្រូវចាត់ទុកឈឺរ៉ាំរ៉ៃមួយ កើតនៅលើប្រព័ន្ធបន្តពូជស្រីៗ បានទៅរារាំងមិនឲ្យមេជីវិតញី ជួបជាមួយមេជីវិតឈ្មោលបាន។ ជំងឺនេះបង្កផលរំខាននៅលើផ្លូវមេជីវិតញីឆ្លងកាត់ ដោយសារមានការដុះកោសិកាមិនប្រក្រតីចេញមកពីស្បូន។ ជំងឺនេះ ធ្វើឲ្យមានការឈឺចាប់ខ្លាំងនៅពេលមករដូវ និងពេលរួមភេទ ប៉ុន្តែយើងក៏អាចព្យាបាលបាន តាមរយៈការវះកាត់។
៣- ខូចបំពង់ដៃស្បូន
ពេលបំពង់ដៃស្បូនរាំងស្ទះ នឹងរារាំងមិនឲ្យមេជីវិតញី ជួបគ្នាជាមួយមេជីវិតឈ្មោលបាន លើសពីនេះ វានឹងធ្វើឲ្យយើងប្រឈមមុខជាមួយបញ្ហាអត់កូន។ មូលហេតុបង្កធំៗមួយចំនួនធ្វើឲ្យបញ្ហានេះកើតឡើង រួមមាន៖
– ជំងឺរលាកអាងត្រគាក
– ធ្លាប់វះកាត់ពោះ ឬត្រគាកទាំងវ័យក្មេង
– កើតរបេងនៅអាងត្រគាក។
៤- មូលហេតុបណ្ដាលមកពីស្បូន ឬមាត់ស្បូន
បើធ្លាប់មានបញ្ហាកើតឡើងញឹកញាប់នៅលើស្បូន ឬមាត់ស្បូន យើងនឹងប្រឈមមុខខ្ពស់ជាមួយបញ្ហារលូតកូនពេលកំពុងពពោះ ហើយបញ្ហាស្បូនឧស្សាហ៍ជួបប្រទះរួមមាន៖
– មានដុំស្លូត ឬដុំកាច
– ស្លាកស្នាមបន្សល់មកពីការព្យាបាលបញ្ហាដុះសាច់ស្បូននៅកន្លែងផ្សេង
– ស្បូនមានរូបរាងមិនប្រក្រតី
– មានបញ្ហាស្ទះនៅមាត់ស្បូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]