ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុននឹងរៀបចំការប្រគំតន្រ្ដីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រគំតន្រ្តីសប្បុរសធម៌ស្នាមញញឹម នឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យ តាមរយៈការលក់សំភារៈទំនិញ និងការបរិច្ចាក ដោយមានការចូលរួមបរិច្ចាកថវិកាបន្ថែមពីក្រុមហ៊ុន Smart ឲ្យគ្រប់ ១០ ម៉ឺនដុល្លារផងដែរ។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាកថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដោយចុច *២០២១* និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាកចន្លោះពី ១ ដុល្លារទៅ ១០ ដុល្លារ ដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។
ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាក ១ ដុល្លារ អតិថិជនគួរចុច *២០២១*១ # ហើយចុចបញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រីរួមមាន អាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និង អ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)។ យុទ្ធនាការបរិច្ចាកនេះចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ហើយនឹងទទួលយកវិភាគទានរហូតដល់ចុងខែកុម្ភៈ។
លោកវេជ្ជបណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា មានប្រសាសន៍ថា៖
លោក ទេព ណាវី នាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា៖
ដោយនឹងមានការចូលរួមពីតារាល្បីៗ ការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹម នឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ។ ការប្រគំតន្ត្រីនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដោយរៀបចំឡើងក្នុងគោលបំណងលើកស្ទួយសាមគ្គីភាព រវាងប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata ដែលទើបចាប់ផ្តើមនាពេលថ្មីៗនេះ កំពុងស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជា ដែលបានចូលរួមជួយច្រើនជាងគេដល់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឃុំ ឬខេត្តរបស់ពួកគេ នឹងមានលទ្ធភាពឈ្នះប្រាក់ចំនួន ១ ម៉ឺន ដុល្លារ។ ព័ត៌មានលម្អិតបន្ថែមអំពីវិធីតែងតាំងនរណាម្នាក់សម្រាប់ពានរង្វាន់ពលរដ្ឋគំរូនេះ អាចស្វែងរកបាននៅទំព័រហ្វេបុក Smart for Cambodia (https://www.facebook.com/smartforcambodia) ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]