ឥណ្ឌា៖ ការសម្រេចចិត្តរបស់រដ្ឋឥណ្ឌាមួយក្នុងការប្ដូរឈ្មោះផ្លែស្រកានាគ ដោយសារតែឈ្មោះនេះមានពាក់ព័ន្ធនឹងប្រទេសចិន បានបង្កើតជាបណ្ដុំកំប្លែង meme ជាច្រើននៅលើប្រព័ន្ធអ៊ីនធឺណេត។ លោក Vijay Rupani ប្រមុខរដ្ឋាភិបាលក្នុងរដ្ឋ Gujarat បានមានប្រសាសន៍ថា ផ្លែឈើនេះឥឡូវត្រូវបានគេហៅថា កមល (កៈ-ម៉ល់) ដែលជាភាសាសំស្ក្រឹត មានន័យថា «ផ្កាឈូក»។ ផ្កាឈូកគឺជាគ្រឿងតង្វាយដ៏ពិសិដ្ឋចំពោះសាសនាព្រាហ្មណ៍ ហើយក៏ជាផ្កាតំណាងជាតិរបស់ឥណ្ឌាផងដែរ។
ទំនាក់ទំនងរវាងឥណ្ឌានិងចិនមានភាពមិនចុះសម្រុងគ្នា ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយកងទ័ពរបស់ពួកគេត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយជួរភ្នំហិម៉ាល័យដ៏វែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រទេសឥណ្ឌាបានចាប់ផ្ដើមដាំដុះផ្លែស្រកានាគតែនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប៉ុណ្ណោះ ហើយឥឡូវនេះវាត្រូវបានគេដាំដុះនៅផ្នែកខ្លះនៃរដ្ឋ Gujarat ដែរ។ ផ្លែឈើនេះស្ថិតនៅក្នុងខ្សែស្រឡាយប្រទាលដើមដំបងយក្ស ហើយគេជឿថាឈ្មោះរបស់វាត្រូវបានដាក់ ដោយសារស្រកាដូចសត្វនាគរបស់វានៅលើសម្បក។ បើទោះបីជាផ្លែឈើតំបន់ត្រូពិចនេះមានដើមកំណើតនៅអាមេរិកកណ្ដាល ហើយវាត្រូវបាននាំចូលពីអាមេរិកខាងត្បូងយ៉ាងច្រើនក៏ដោយ ក៏មនុស្សភាគច្រើននៅក្នុងប្រទេសឥណ្ឌាបានគិតថា វាជាប់ទាក់ទងនឹងប្រទេសចិន ដោយសារតែឈ្មោះរបស់វា។
គូបដិបក្ខរវាងឥណ្ឌានិងចិនជារឿយៗត្រូវបានគេមើលឃើញថា ជាសត្វដំរីនិងជាសត្វនាគ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អក់កករ ជាពិសេសចាប់តាំងពីកងទ័ពរបស់ពួកគេប៉ះទង្គិចគ្នា នៅហិម៉ាល័យនៅក្នុងរដូវក្ដៅ។
ការសម្រេចចិត្តរបស់រដ្ឋមួយនេះក្នុងការប្ដូរឈ្មោះផ្លែឈើ
ត្រូវបានប្រកាសដោយលោក Rupani កាលពីថ្ងៃអង្គារ។
ផ្កាឈូកក៏ជានិមិត្តសញ្ញារបស់គណបក្ស Bharatiya Janata Party
ដែលរូបលោកនិងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាសមាជិកផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]