វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកទើបឡើងកាន់តំណែងថ្មី លោក ចូ បៃដិន បានបង្ហាញខ្លួននៅក្នុងការិយាល័យ Oval ជាលើកដំបូងនៅរសៀលថ្ងៃពុធកន្លងទៅ ដើម្បីចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីៗ និងអានលិខិតសម្ងាត់មួយច្បាប់ ដែលអតីតប្រធាធិបតី លោក ដូណាល់ ត្រាំ បានបន្សល់ទុកសម្រាប់លោក។
លោក បៃដិន បានមានប្រសាសន៍ខណៈពេលកំពុងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅក្នុងការិយាល័យថ្មីថា លោក ត្រាំ បានសរសេរលិខិតដ៏មានអត្ថន័យមួយច្បាប់ទុកសម្រាប់លោក ប៉ុន្តែដោយសារតែវាជារឿងសម្ងាត់ ដូច្នេះលោកនឹងមិននិយាយអំពីរឿងនេះទេ រហូតដល់លោកបាននិយាយជាមួយលោក ត្រាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យសេតវិមាន គឺលោក Judd Deere បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News ថា អតីតប្រធានាធិបតីលោក ត្រាំ បានទុកលិខិតមួយច្បាប់ដល់អ្នកស្នងតំណែងរបស់លោក នៅលើតុក្នុងការិយាល័យ Oval ទៅតាមប្រពៃណី។ ដោយឡែក មន្ត្រីសេតវិមានមួយរូបទៀតក៏បានឱ្យដឹងដែរថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏បានបន្សល់ទុកលិខិតមួយច្បាប់សម្រាប់លោក បៃដិន និងអនុប្រធានាធិបតីថ្មី គឺលោកស្រី ខាម៉ាឡា ហារីស ផងដែរ។
គួរឱ្យដឹងដែរថា លោក ត្រាំ គឺជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភារៀបចំនីតិវិធី ទាញទម្លាក់ចេញពីតំណែងប្រធានាធិបតីដោយចោទប្រកាន់លោកថា ជាបុគ្គលគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអាមេរិក។ បន្ថែមពីនេះ លោកក៏បានបំផ្លាញប្រពៃណីដែលមានអាយុកាលជាយូរយារមកហើយ ដោយការមិនចូលពិធីផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យប្រធានាធិបតីបន្ទាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]