កូរ៉េខាងត្បូង៖ សព្វថ្ងៃនេះ មានតារាកូរ៉េរាប់ពាន់នាក់ដែលកំពុងតែប្រជែងគ្នានៅលើវិថីសិល្បៈដ៏ស្វិតស្វាញ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមតារាទាំងអស់នោះ មានមួយចំនួនដែលបានជះចែងចាំងដូចជាព្រះអាទិត្យរះអញ្ចឹង។ ក្នុងនោះដែរ មានតារាសម្តែងប្រុសកូរ៉េចំនួន៦ ដួងដែលស្ថិតតារាងកំពូលផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាតារាដែលទទួលចំណូលពីខ្សែភាពយន្តរបស់ពួកគេ ក្នុងរឿងមួយភាគៗ។ ពួកគេមិនត្រឹមតែមានឈ្មោះបោះសម្លេងនៅកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ពួកគេ ត្រូវបានមនុស្សជុំវិញពិភពលោកស្គាល់យ៉ាងតាមរយៈខ្សែភាពយន្តកូរ៉េល្បីៗ។

ជាក់ស្តែង មានផលិតកម្មធំ និង ល្អៗជាច្រើន ហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីអញ្ជើញតារាទាំងនោះ មកសម្តែងក្នុងផលិតកម្មរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអ្នកចង់ដឹងដែរឬទេ ថាតើក្នុងខ្សែភាពយន្តមួយភាគៗ តើតារាទាំងនោះទទួលបានតម្លៃខ្លួនប៉ុន្មាន?​ តោះ មកមើលទាំងអស់គ្នាណា៕  

១. លោក Bae Yongjoon រកបាន ២៣០,០០០ដុល្លារ ក្នុង១ ភាគ ក្នុងខ្សែភាពយន្ត The Legend

លោក Bae Yongjoon ក្នុងរឿង The Legend

២. លោក Kim Soohyun រកបាន១៦៥,០០០ ដុល្លារអាមេរិក នៅក្នុងរឿងមួយភាគ ក្នុងខ្សែភាពយន្ត It's Okay not to be okay

លោក Kim Soohyun  ក្នុងខ្សែភាពយន្ត It's Okay not to be okay

៣. លោក Song Joongki រកបាន ១៦៥,០០០ ដុល្លារអាមេរិក ក្នុង ១ភាគ នៅក្នុងខ្សែភាពយន្ត Arthdal Chronicles

លោក Song Joongki ក្នុងខ្សែភាពយន្ត Arthdal Chronicles

៤. លោក Lee Byunghun រកបាន ១៣៥,០០០ ដុល្លារអាមេរិក ក្នុងរឿង១ ភាគ ក្នុងខ្សែភាពយន្ត Mr. Sunshine

លោក Lee Byunghun ក្នុងខ្សែភាពយន្ត Mr. Sunshine

៥. លោក Lee Seunggi រកបាន ១១០,០០០​ ដុល្លារអាមេរិក ក្នុងមួយភាគ ក្នុងខ្សែភាពយន្ត Vegabond 

លោក Lee Seunggi  ក្នុងខ្សែភាពយន្ត Vegabond

៦. លោក Lee Jongsuk រកបាន ១១០,០០០ ដុល្លារអាមេរិក ក្នុងរឿងមួយភាគ នៃខ្សែភាពយន្ត While You Were Sleeping 

លោក Lee Jongsuk ក្នុងខ្សែភាពយន្ត While You Were Sleeping

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]