ភ្នំពេញ៖ ការជ្រើសរើសគ្រឿងសំណង់យកមកសាងសង់អគារ ឬលំនៅដ្ឋានពិតជាសំខាន់ខ្លាំង និងត្រូវការយកចិត្តទុកដាក់ខ្ពស់បំផុត។ គ្រឿងសំណង់ល្អៗ គួបផ្សំនឹងរបៀបសាងសង់មានស្តង់ដារជាគ្រឹះចម្បង ជួយឲ្យសំណង់អគារមានគុណភាពរឹងមាំជាប់ធន់បានយូរអង្វែង។
ជាក់ស្តែង មានគម្រោងសំណង់ និងអគារធំៗ ល្បីៗ មិនតិចទេដែលកម្ពុជា បានជ្រើសប្រើប្រាស់ស៊ីម៉ងត៍ផលិតក្នុងស្រុក គឺ ស៊ីម៉ងត៍ ខេ ស៊ីមេន ដែលគ្រប់គ្នាមិនធ្លាប់បានដឹងមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បុរី ប៉េងហួត ៖ ជាមួយបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងការអភិវឌ្ឍន៍បុរី និងឈានមុខគេលើការសាងសង់សំណង់ និងលំនៅដ្ឋាននៅកម្ពុជា បុរីប៉េងហួត បានជ្រើសរើសយកស៊ីម៉ង់ត៍ ខេ ស៊ីមេន មកប្រើប្រាស់ស្ទើរគ្រប់គម្រោងបុរីរបស់ខ្លួន ។ បុរី ប៉េងហួត មានច្រើនទីតាំងនៅតំបន់ធំៗ ដូចជា ទួលគោក បឹងស្នោរ សែនសុខ លើផ្លូវឯកឧត្តម ជាសុផារ៉ា ស្ទឹងមានជ័យ ផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ ៦។
២ បុរី អ័រគីដេវីឡា ៖ អស់រយៈពេលជិត ១០ឆ្នាំ លើវិស័យអចលនទ្រព្យ បុរីអ័រគីដេ វីឡាបានកសាងកេរ្តិ៍ឈ្មោះ និងអភិវឌ្ឍន៍ខ្លួន ពីមួយគម្រោងទៅមួយគម្រោងទៀតប្រកបដោយជោគជ័យ និងជាលំនៅដ្ឋានទំនើបនៅកម្ពុជា ជាច្រើនទីតាំង ដូចជា នៅលើតាមបណ្តោយផ្លូវ ២០០៤ និង ផ្លូវជាតិលេខ ៦A និង តំបន់ចំការដូង។
៣. បុរីភ្នំពេញថ្មី ៖ ជាគម្រោងបុរីដែលរីកដុះដាលមិនចាញ់បុរីផ្សេងៗឡើយនៅភ្នំពេញ ដែលល្បីលើគុណភាព ភាពរឹងមាំ និងប្រជុំដោយម៉ូដផ្ទះស្អាតៗ តាំងពី ឆ្នាំ ២០១១ មកម្ល៉េះ។ បច្ចុប្បន្នបុរីភ្នំពេញថ្មី មានទីតាំងនៅតំបន់ធំៗជាច្រើន ដូចជា៖ ផ្លូវ ២០០៤ សែនសុខ លើផ្លូវ ឯកឧត្តម ជាសុផារ៉ា និង ទឹកថ្លា។
៤. អគារវឌ្ឍនៈ (Vattanac Capital) ៖ ជាអគារកម្ពស់ ៣៩ជាន់ ដ៏ទំនើបឈរនៅកណ្ដាលទីក្រុង អាចមើលឃើញទិដ្ឋាទីក្រុងទាំងមូល ដែលក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយ៥ អន្តរជាតិ Rosewood ហាងប្រេនអន្តរជាតិប្រណីតធំៗ ធនាគារវឌ្ឍនៈ ការិយាល័យ និង ភោជនីយដ្ឋាន ល្បីៗជាច្រើនទៀតផងដែរ។
៥. ស្ពានអ្នកលឿង ៖ ជាស្ពាន High Way ឆ្លងកាត់ទន្លេមេគង្គភ្ជាប់ពីខេត្តកណ្ដាល ទៅខេត្តព្រៃវែងឆ្ពោះទៅខេត្តស្វាយរៀង និងជាស្ពានដែលវែងជាងគេបំផុតក្នុងប្រទេសកម្ពុជា ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៥។ សាងសង់ឡើងដោយប្រើ ស៊ីម៉ងត៍ ខេស៊ីមេន មកទល់បច្ចុប្បន្ននេះ ស្ពានអ្នកលឿង ត្រូវបានទទួលស្គាល់លើគុណភាព និងសម្រស់ ថានៅដដែលដូចកាលទើបសង់រួចអីចឹង។
កំពុងមានគម្រោងសាងសង់លំនៅដ្ឋាន ឬអគារពាណិជ្ជកម្ម ស៊ីម៉ង់ត៍ ខេ ស៊ីមេន ជាជម្រើសដ៏ល្អបំផុត ដែលចែកចេញជា ៣ ប្រភេទស្របតាមតម្រូវការប្រើប្រាស់ ដូចជា ៖
១. ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)៖ ឯកទេសសម្រាប់ការងារបេតុង ចាក់គ្រឹះ គ្រឿងបង្គុំ ដែលម៉ូលីគុលក្នុងសាច់ស៊ីម៉ងត៍ផ្សារជាប់គ្នាខ្លាំង ហើយសាច់បេតុងប្លង់សេ និង សរសរគ្រឹះជាប់មាំល្អ និង គង់វង្សយូរអង្វែង។
២. ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering)៖ ប្រើប្រាស់សម្រាប់ការបូកជញ្ជាំង ដែលសាច់ស៊ីម៉ងត៍ឆាប់ស្អិតខាំជាប់គ្នាបានយ៉ាងល្អ ធ្វើឲ្យការងារបូកឲ្យកាន់តែរលូន ស្មើស្អាត និងគ្មានស្នាមប្រេះ ១០០% ហើយរហ័ស ចំណេញទាំងពេលវេលា និងកម្លាំង។
៣. ស៊ីម៉ងត៍បូក ខេ ស៊ុបពែរ (K-SUPER) ៖ ស៊ីម៉ងត៍ ខេ ស៊ុបពែរ ប្រើប្រាស់បានទៅលើការងារច្រើនយ៉ាងដូចជា ការងារបូក ការងារចាក់សាប ការងាររៀបឥដ្ឋ និងគ្រឿងបង្គុំស្រាលៗ មានភាពជាប់ធន់ ងាយស្រួលប្រើប្រាស់ ចំណេញបានច្រើន។ ប្រើស៊ីម៉ងត៍ ខេ ស៊ុបពែរ រូបមន្តពិសេស ចំណេញ ២៥% ដោយបរិមាណស៊ីម៉ងត៍មួយបាវទម្ងន់ ៤០គីឡូក្រាម ទទួលបានទិន្នផលការងារស្មើនឹងស៊ីម៉ងត៍ទម្ងន់ ៥០គីឡូក្រាម។
ស៊ីម៉ងត៍ ខេ ស៊ីមេន ត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ ចេញពីរោងចក្រខ្មែរនៅ ខេត្តកំពត ដែលត្រូវបានទទួលស្គាល់លើគុណភាព ជឿទុកចិត្តជាយូរឆ្នាំមកហើយ ឯតម្លៃក៏សមរម្យស្របតាមជីវភាពរបស់បងប្អូនខ្មែរភាគច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុក[K Cement Cambodia] (https://www.facebook.com/kcementcambodia)។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]