តូក្យូ៖ ប្រជាជននៅតំបន់ជាច្រើនក្នុងប្រទេសជប៉ុនបានឱ្យដឹងថា ពួកគេបានប្រទះឃើញនូវអ្វីដែលមើលទៅដូចជាទេពច្យុតដ៏ភ្លឺចិញ្ចាច បានហោះជ្រែកផ្ទៃមេឃកាលពីយប់ថ្ងៃពុធកន្លងទៅ។
សាក្សីជាច្រើននាក់ដែលបានឃើញបាតុភូតកម្រនេះនៅទីតាំងផ្សេងៗរួមមានតំបន់ Kanto តំបន់ Tokai និង Kinki បាននាំគ្នាចែករំលែកភាពភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។ ក្នុងនោះដែរ ខ្សែវីដេអូដែលថតដោយកាមេរ៉ាមួយ នៅភាគខាងលិចទីក្រុង Osaka បានបង្ហាញឱ្យឃើញទេពច្យុតដ៏ភ្លឺ ហោះក្នុងរយៈពេលជាច្រើនវិនាទី នាវេលាម៉ោងប្រហែល ៨:៣០យប់ នៅប្រទេសជប៉ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក Fujii Daichi ដែលជាអ្នកជំនាញខាងផ្នែកតារាសាស្ត្រនៅសារមន្ទីរ Hiratsuka ជិតទីក្រុងតូក្យូបាននិយាយថា លោកជឿជាក់ថាវាជាបំណែកនៃអាចម៍ផ្កាយមួយ ដែលបានឆេះនៅក្នុងបរិយាកាសផែនដី។ លោកបន្តថា ទេពច្យុតបានហោះក្នុងល្បឿនយឺតបើប្រៀបធៀបទៅនឹងអាចម៍ផ្កាយធម្មតា ប៉ុន្តែវាមានពន្លឺភ្លឺខ្លាំងដូចដួងច័ន្ទដូច្នោះដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]