បរទេស៖ បច្ចុប្បន្នលោក Elon Musk គឺជាមនុស្សដែលមានជាងគេបំផុតនៅលើពិភពលោក។ តែទោះបីជាស្ថិតក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកក៏ដោយ ក៏កំណត់ត្រាសប្បុរសធម៌របស់លោក Musk មិនសូវមានឡើយបើប្រៀបធៀបទៅនឹងលោក Jeff Bezos ម្ចាស់ Amazon។ អ៊ីចឹងហើយបានជាមានការភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍ នៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសក្នុង Twitter ថាគាត់គ្រោងនឹងបរិច្ចាគលុយ100លានដុល្លារជារង្វាន់ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាចាប់យកកាបូនដែលឈ្នះគេ។
ព័ត៌មានលម្អិតស្តីពីការប្រកួតប្រជែងលើបច្ចេកវិទ្យាចាប់យកកាបូននាពេលខាងមុខនេះរបស់លោក Musk មិនត្រូវបានចេញផ្សាយទេ ប៉ុន្តែគេរំពឹងថានឹងធ្វើនៅសប្តាហ៍ក្រោយ។ នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបានស្វែងរកជំនួយពីសាធារណៈ លើបច្ចេកវិទ្យាចាប់យកកាបូន ដែលអាចទាញធាតុនេះចេញពីបរិយាកាស និងយកវាមកជួយកាត់បន្ថយអត្រានៃការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស។
ក្នុងឆ្នាំ2018 X-Prize បានរៀបចំការប្រកួតប្រជែងស្រដៀងគ្នានេះដែរ និងផ្តល់រង្វាន់ដល់ក្រុមឈ្នះវគ្គផ្តាច់ព្រ័ត្រចុងក្រោយចំនួន5ក្រុម នូវរង្វាន់ធំ20លានដុល្លារ។ ប៉ុន្តែជាមួយនឹងរង្វាន់ដល់ទៅ 100លានដុល្លារ ការប្រកួតប្រជែងរបស់លោក Musk នឹងមិនត្រឹមតែផ្តល់មូលនិធិ5ដងច្រើនជាងរង្វាន់ X-Prize ប៉ុណ្ណោះទេ តែវាក៏នឹងក្លាយជាការវិនិយោគសប្បុរសធម៌ធំបំផុតរបស់លោករហូតមកដល់បច្ចុប្បន្ន (10ដងនៃចំនួនទឹកប្រាក់នៃការបរិច្ចាគធំទី2របស់លោកឆ្ងាយណាស់)។
ជាការពិតណាស់នេះ នេះមិនមែនជាការខិតខំលើកដំបូងដើម្បីប្រមូលនិងបំប្លែង CO2 ពីបរិយាកាសឱ្យប្រើប្រាស់បាននោះទេ។ EFPL ថ្មីៗនេះបានបង្កើតប្រព័ន្ធចាប់យកមួយដែលបំប្លែង90ភាគរយនៃបំភាយឧស្ម័នយានយន្តទៅជាឧស្ម័ន CO2 រាវ ចំណែកក្រុមអ្នកស្រាវជ្រាវនៅ Oxford បានរិះរកវិធីមួយដើម្បីប្រែក្លាយកាបូនទៅជាឥន្ធនៈយន្តហោះ ខណៈដែលអ្នកផ្សេងទៀតបានបំលែងឧស្ម័នផ្ទះកញ្ចក់ទៅជាពេជ្រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]