ភ្នំពេញ៖ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរណ៍ចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅហើយ។

ដោយឡែក ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែដាក់ឲ្យដំណើរការនោះគឺមានពីរគឺ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។

២.ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣។

យ៉ាងណាមិញនេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនក៏ដូចជាអ្នកដែលរស់នៅភ្នំពេញផងដែរ ដោយសារតែផ្លូវតភ្ជាប់ចរាចរទាំងពីរនេះ គឺប្រាកដជាអាចកាត់បន្ថយការស្ទះចរាចរណ៍កកកុញ បានមួយចំណែកធំផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ផ្លូវតភ្ជាប់ចរាចរដែលចាប់ផ្តើមដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]