ភ្នំពេញ៖ តារាហ្វេសប៊ុក ដែលជារឿយៗត្រូវបានស្គាល់ជួយដល់កិច្ចការសង្គមលោក តាំង គីមឡេង ត្រូវបានក្រុមស្ទាវស្ទាក់រកប្លន់ចំនួនមួយក្រុម  ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។

យោងទៅតាមវីដេអូ ដែលបានបង្ហោះទៅលើបណ្តាញសង្គមយូធូប ហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើង នៅពេលដែលលោក ជិះម៉ូតូម្នាក់ឯង ម៉ាក់អាCub មានតម្លៃជាង ៣ពាន់ដុល្លារ ត្រូវបានជនសង្ស័យ មានគ្នាចំនួន ៤ម៉ូតូ បានឲ្យរូបលោកអែបគៀនរកប្លន់តែម្តង។ តែជាសំណាងល្អ ក្នុងហេតុការណ៍ មិនមានបាត់បង់ទ្រព្យសម្បត្តិនោះទេ ដោយសារតែលោកបានដឹងខ្លួនទាន់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត រឿងរ៉ាវដែលកើតឡើង កាលពីម៉ោង១០:០០នាទីយប់នេះ ត្រូវបានកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុនឹងឃាត់ខ្លួនបាន ជនសង្ស័យជំនួន ២ នាក់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

តាំង គីមឡេង
តាំង គីមឡេង
តាំង គីមឡេង
ម៉ូតូរបស់លោក តាំង គីមឡេង
វីដេអូនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]